ប្រវត្តិសាស្រ្តនៃគុណភាពសំណង់កីឡានៅតំបន់អាស៊ីអាគ្នេយ៍

ពេលដែលស្ថាបនិកនៃក្រុមហ៊ុន Sports Engineering And Recreation Asia Ltd (Seara) មានវត្តមានលើកដំបូងនៅក្នុងទីក្រុងបាងកកក្នុងឆ្នាំ 1991 មានការ សម្រេចចិត្តជាយុទ្ធសាស្រ្តថា ត្រូវសាងសង់ដោយគោរពតាមស្ដង់ដារអន្ដរជាតិ តែម្យ៉ាងគត់ ។

នេះមិនត្រឹមតែជា យុទ្ធសាស្រ្តទីផ្សារអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្រ្កកសាង ម៉ាកយ៉ាងសំខាន់មួយដែល នឹងត្រូវប្រើពេលដើម្បីទទួល បានផល ។ លោក Patrick Dean ជនជាតិ កាណាដា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងពីរបានលើកឡើងថា “យើងមើល ឃើញថា នៅក្នុងទីផ្សារដូចជាប្រទេសសិង្ហបុរី និងទីក្រុងកូឡាឡាំពួរ ផ្នែកនៃការសាងសង់កីឡាត្រូវបានកសាង ឡើងស្របតាមស្ដង់ដារ អន្ដរជាតិ។

យើងបានសម្រេចចិត្តដោយគ្រាន់តែរង់ចាំដល់ទីផ្សារនេះហូរចេញ ទៅភាគខាងជើង។” ករណីលើកលែងចំពោះវិធាននោះ គឺឧស្សាហកម្មបដិសណ្ឋាកិច្ចទំនើប ចុងក្រោយបំផុត ដែលទើបតែត្រូវបានយកមកប្រើ ។ ក្រុមហ៊ុន Seara ជាបឋមកសាងកសាង កេរ្តិ៍ឈ្មោះរបស់ខ្លួន សម្រាប់គ្រឿងបរិក្ខារកីឡាដែលមានគុណភាពខ្ពស់ និងកសាងទីលានវាយតេនីសនៅតាមសណ្ឋាគារ និងរីសតល្បីៗ ។

ការផ្លាស់ប្តូរទីផ្សារបានកើតឡើង នៅពេលដែលតំបន់បានចាកចេញ ពីវិបត្តិហិរញ្ញវត្ថុអាស៊ី។ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែល ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2000 និងដែលបានរួចរស់ ពីវិបត្តិហិរញ្ញវត្ថុ ឬទើបតែឈានចូលក្នុងទីផ្សារ ប៉ុន្តែប្តេជ្ញាកំណត់ការធ្វើកិច្ចការ ប្រកបដោយវិជ្ជាជីវៈ នៅក្នុងមុខជំនួញរបស់ពួកគេនោះ បានចាប់ផ្តើមយកចិត្តទុកដាក់បន្ថែមទៀតទៅលើបរិក្ខាររបស់ពួកគេ និងពីឥទ្ធិពលរបស់វាលើម៉ាករបស់ក្រុមហ៊ុន ។ ភ្លាមៗនោះដែរ ផ្នែកសាងសង់ទីលានវាយតេនីសរបស់ Seara បានចាប់សាងសង់នៅ តាមខុនដូ តំបន់សហគមន៍លំនៅដ្ឋាន ព្រមទាំងសណ្ឋាគារ និងរីសតដែលមិនមានម៉ាកល្បី ។ បន្ទាប់មកការសាងសង់បានប្រែក្លាយ ទៅជា ការសាងសង់កន្លែង ហាត់ប្រាណ ។

ក្រុមកីឡាបាល់ទាត់ពាណិជ្ជកម្មចាប់ផ្តើមការធ្វើឱ្យប្រសើរឡើង នូវទីលានទាត់បាល់ ហើយ បោះ ទីតាំងសម្រាប់ម៉ាកក្រុមហ៊ុនរបស់ពួកគេ។ សាលារៀន និងអាគាររបស់រដ្ឋាភិបាលបាន ចាប់ផ្តើមដំឡើងសម្ភារៈបរិក្ខារដែលមាន គុណភាព កាន់តែច្រើនជាងមុន និងមានគុណភាពកាន់តែខ្ពស់ ជាងមុន ។ ជាចុងក្រោយ នគរូបនីយកម្ម និងកំណើននៃវណ្ណៈកណ្តាល បានធ្វើឲ្យ ទីលានវាយកូនគោល ដែលបានកសាងឡើងនៅក្នុងទសវត្សឆ្នាំ 1990 មួយចំនួន ចាប់ផ្តើមបន្តមកដល់បច្ចុប្បន្នដោយការ ផ្ដល់នូវទីតាំង និងបរិក្ខារសម្រាប់ទីលានវាយកូនគោល សម្រាប់គ្រួសារទាំងអស់ ។

ភាពជោគជ័យនេះបានមកតាមរយៈការយក ចិត្តទុកដាក់ទៅលើ ព័ត៌មានលម្អិតនៃផលិតផល និងការជ្រើសរើសផលិតផលដែលល្អ បំផុតសម្រាប់ស្ថានភាព ជាក់លាក់នៅតាមតំបន់ ។ លោក Patrick Dean បានលើកឡើងថា “មានបទពិសោធន៍ក្នុងស្រុកដ៏ឈឺចាប់មួយ ចំនួន ប៉ុន្តែយើងមិនដែល រត់ចេញពីការងារមួយ តែងតែធ្វើវាឲ្យបាន ត្រឹមត្រូវ ហើយយើងមិនដែលធ្វើឱ្យមានកំហុសដូចគ្នាពីរដង នោះទេ ” ។

សព្វថ្ងៃនេះ Seara គឺជាក្រុមហ៊ុននាំមុខក្នុងទីផ្សារផ្គត់ផ្គង់ បរិក្ខារ ស្ដង់ដារអន្ដរជាតិ ដែលត្រូវនឹង ស្តង់ដារកំណត់ដោយស្ថាប័នគ្រប់គ្រងកីឡានីមួយៗ ។ ក្រុមហ៊ុន Seara អាចធ្វើជាអ្នកផ្តល់ប្រឹក្សា បច្ចេកទេសមុនពេលធ្វើការងាររៀបចំផ្នែកខាងក្រៅនៃកន្លែងកីឡា ឬធ្វើការងារពាក់ព័ន្ធនឹងការរៀបចំ ទាំងមូល ព្រមទាំងមានបទពិសោធ ក្នុងការបច្ចេកទេសសាងសង់ និងការដាក់ប្រើប្រាស់នូវសម្ភារៈបរិក្ខារ ដែលធន់នឹងលក្ខខណ្ឌអាកាសធាតុ និងដីនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។

- Video Advertisement -