ប្លង់រចនារីសតតាមបណ្តោយឆ្នេរសម្រាប់ទីក្រុងហ្សាកាតាត្រូវបានដាក់បង្ហាញហើយ

ក្រុមហ៊ុនអភិវឌ្ឍន៍របស់អូស្ត្រាលី Crown Group បានប្រកាសពីគម្រោងសាងសង់រីសតតាមបណ្តោយផ្លូវទឹកដែលមានទឹកប្រាក់ ៦៩៣ លានដុល្លារអាមេរិក នៅទីក្រុងហ្សាកាតា ដោយមានកំពង់ផែ ក្លិបតាមឆ្នេរ (beach club) និងអាផាតមិន។

រចនាឡើងដោយស្ថាបត្យករនៅទីក្រុងស៊ីដនី លោក Koichi Takada អគារដែលមានទំហំ ៩០០០ ម៉ែត្រការ៉េ គឺត្រូវបានគ្រោងរៀបចំឡើងសម្រាប់តំបន់ Ancol Bay នៅភាគខាងជើង ទីក្រុងហ្សាកាតា។ បំពាក់ជាមួយនឹងអាផាតមិនចំនួន ៣០០០ ខ្នង រីសតនេះនឹងកំណត់ ទីតាំងស្តង់ដារថ្មីនៅក្នុងវិស័យអចលនទ្រព្យលំនៅដ្ឋាន ក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ប្លង់រចនានេះ ស្ថាបត្យករ Takada បានរចនាឡើងដោយផ្នែកលើគំនិតបំផុសចេញពីបរិយាកាស ធម្មជាតិ និងវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី។

ការរចនានេះ នឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០១៩ហើយនឹងត្រូវសាងសង់ឡើងជាដំណាក់កាលៗ។ ដំណាក់កាលទី ១ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤ ហើយមានអគារស្នាក់នៅចំនួន ៨០០ ខ្នង កន្លែងហាត់ប្រាណ ស្បា នឹងអាងហែលទឹក ដ៏ទំនើបមួយ។

- Video Advertisement -