ផលិតផលភ្លើងបំភ្លឺលំដាប់អន្តរជាតិពីរ OSRAM និង SALIOT បានបើកលក់នៅភ្នំពេញ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារផ្គត់ផ្គង់សំភារនិងគ្រឿងបរិក្ខារសំណង់នៅប្រទេសកម្ពុជាកំពុងតែមានសន្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ កាលពីថ្មីៗនេះក្រុមហ៊ុន Maxk Lighting បានបើកនូវ Showroom ថ្មីមួយ ព្រមជាមួយនឹងការមកដល់នៃផលិតផលអំពូលនិងប្រព័ន្ធភ្លើងបំភ្លឺម៉ាកល្បីលំដាប់អន្តរជាតិចំនួន ២ គឺ OSRAM និង SALIOT។
OSRAM ជាផលិតផលដែលមានដើមកំណើតពីប្រទេសអាឡឺម៉ង់ហើយត្រូវបានប្រើប្រាស់និងមានឈ្មោះល្បីល្បាញនៅលើពិភពលោក ចំណែកឯ SALIOT គឺជាផលិតផលមកពីប្រទេសជប៉ុនដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសជប៉ុនក៏ដូចជានៅលើពិភពលោកទាក់ទងនឹងបច្ចេកវិទ្យា Smart Adjustable Lighting for the Internet of Things ។
Showroom ថ្មីនេះ មានទីតាំងនៅរាជធានីភ្នំពេញតាមបណ្តោយមហាវិថីម៉ៅសេទុង ដែលផ្តល់នូវសេវាកម្មក៏ដូចជាការបង្ហាញនូវផលិតផលដែលទាក់ទងនឹងប្រព័ន្ធភ្លើងបំភ្លឺសម្រាប់អ្នកជំនាញ និងអតិថិជនទូទៅ រួមមានប្រភេទអំពូលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ក្រៅផ្ទះ ក្នុងអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដួ ដូចជាកន្លែងផ្សេងៗដទៃទៀតផងដែរ។
លើសពីនេះទៅទៀត Showroom នេះក៏ជាកន្លែងផ្តល់សេវាកម្មជួយរកដំណោះស្រាយដល់អតិថិជនដែលត្រូវការពិគ្រោះយោបល់ទាក់ទងប្រព័ន្ធភ្លើងបំភ្លឺនិងដើរតួរជាអ្នកនាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើងបំភ្លឺថ្មីៗមកកាន់ប្រទេសកម្ពុជាផងដែរ។
“យើងបានជ្រើសរើសម៉ាកល្បីទាំងពីរនេះព្រោះយើងចង់នាំយកបច្ចេកវិទ្យាប្រព័ន្ធភ្លើងបំភ្លឺដែលមានគុណភាពនិងស្តង់ដាអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ នេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៃប្រទេសកម្ពុជាផងដែរ ព្រោះកន្លងមកយើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើននាពេលបច្ចុប្បន្នបានបែរមកចាប់អារម្មណ៍និងមានទំនោរប្រើប្រាស់ផលិតផលភ្លើងបំភ្លឺដែលមានគុណភាពស្តង់ដាអន្តរជាតិច្រើនជាមុន” លោក Lim Kocsal ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ OSRAM-SALIOT showroom បានថ្លែងក្នុងឱកាសបើកសម្ពោធ Showroom កាលពីថ្ងៃទី ២៧ ខែមេសាកន្លងមកនេះ។
លោកបានសង្កត់ធ្ងន់ថា “ដូចដែលយើងដឹងហើយថាប្រទេសកម្ពុជាកំពុងមានការរីកចម្រើនក្នុងវិស័យសំណង់យ៉ាងខ្លាំងដូច្នេះក្នុងនាមយើងជាអ្នកផ្គត់ផ្គង់យើងក៏ចង់រួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះឲ្យកាន់តែប្រសើរឡើងផងដែរ”។




- Video Advertisement -