ផលិតផលស័ង្កសីក្នុងស្រុករបស់ ISI កំពុងវាយលុកខ្លាំងក្នុងទីផ្សារ
ស្របពេលដែលលំហូការនាំចូលផលិតផលក្រៅស្រុកកំពុងឈានជើងចូលក្នុងទីផ្សាកម្ពុជា ក្រុមហ៊ុនផលិតសម្ភារសំណង់ក្នុងស្រុកបានខិតខំធ្វើយ៉ាងណាដើម្បីផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់ ។
ក្នុងន័យនេះដែរ ក្រុមហ៊ុនផលិតសម្ភារសំណង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាឈ្មោះថា ISI Steel បានអភិវឌ្ឍខ្លួនយ៉ាងខ្លាំងក្នុងរយៈជាង២ទសវត្សមកនេះ ហើយការផ្គត់ផ្គង់ផលិតផលដូចជា ដែកបំពង់ទីប ជញ្ជាំង ស័ង្កសីជាដើមកំពុងមានការកើនឡើងយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះដែរ អ្នកគ្រប់គ្រង់ផ្នែកលក់និងទីផ្សារបស់ក្រុមហ៊ុនលោក ជុំ ឡា កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨ បានឲ្យដឹងថា ទីផ្សាផលិតផលស័ង្កសីរបស់ក្រុមហ៊ុនកំពុងពង្រីកខ្លួនស្ទើរគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារមានការគាំទ្រង់ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។
តាមការបញ្ជាក់របស់លោក ផលិតផលស័ង្កសី ISI PALM គឺជាផលិតផលដែលមានគុណភាពខ្ពស់ស្របតាមមាត្រដ្ឋានអន្តរជាតិជាពិសេសវត្ថុធាតុដើមត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាជប៉ុននិងអូស្រ្តាលីតាមស្តង់ដា JIS។ បន្ថែមពីនេះទៅទៀត ផលិតផលស័ង្កសី ISI PALM មានស្រទាប់អាលុយមីញ៉ូម និងស័ង្កសីក្រាស់ ស្រោបស្មើសាច់ល្អ ដែលអាចការពារការច្រែះ ធ្លុះ។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមានការធានារយៈពេលរហូតដល់ទៅ ១០ឆ្នាំ ទៅលើការច្រែះ និងធ្លុះ។
ដើម្បីសម្តែងនូវការអរគុណនិងលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផលស័ង្កសី ISI PALM ក្រុមហ៊ុនបានបង្កើតកម្មវីធីចាប់រង្វាន់យ៉ាងសន្ធឹកសន្ធាប់មួយជូនដល់អតិថិជនខ្លួន។
កម្មវិធីផ្តល់រង្វាន់មួយនេះនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨។ រង្វាន់ពិសេសៗដែលក្រុមហ៊ុននឹងផ្តល់ជូនរួមមាន៖ ទូរទស្សន៍LG ប្រភេទ ៤៣ អ៊ិញ ចំនួន៥០គ្រឿង ម៉ូតូ ZOOMER X ឆ្នាំ២០១៨ ចំនួន ៣០ គ្រឿង ព្រមទាំងរង្វាន់ផ្ទះមេគង្គថ្មីសន្លាងចំនួនមួយខ្នង ដែលនឹងធ្វើការចែកជូនអតិថិជនតាមរយៈការចាប់ឆ្នោតផ្សងសំណាង។ ដើម្បីទទួលបានសន្លឹកឆ្នោត អតិថិជនគ្រាន់តែធ្វើការទិញផលិតផលស័ង្កសី ISI PALM ក្នុងទឺកប្រាក់ចាប់ទី ២០០ ដុល្លារអាមេរិកឡើងទៅ។
សូបបញ្ជាក់ជូនថា ដើម្បីផ្តល់ទំនុកចិត្តជូនអតិថិជន ក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យបុគ្គលិក សាច់ញាតិផ្ទាល់របស់បុគ្គលិកក្រុមហ៊ុន សាខា និងភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនទាំងអស់រួមមាន ដេប៉ូ និងសិប្បកម្មកិនស័ង្កសី ចូលរួមក្នុងការផ្សងសំណាងឡើយ។



