ផែនការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅចក្រភពអង់គ្លេស សម្រេចជំហានដំបូងដោយជោគជ័យ!

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅចក្រភពអង់គ្លេស ឯកឧត្តម ស៊ាន ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្មទៅពិនិត្យទីតាំងផ្ទាល់នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមីងហ៊ែម។ ការត្រួតពិនិត្យនេះបានធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការបង្កើតមជ្ឈមណ្ឌលទាំងនេះ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មលើបណ្ដាញសង្គម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

កាលពីកន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងពីផែនការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថា មិនត្រឹមតែនៅចក្រភពអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌាផងដែរ។ មជ្ឈមណ្ឌលទាំងនេះត្រូវបានបង្ហើតឡើងដើម្បីទាក់ទាញពាណិជ្ជករ អ្នកវិនិយោគបរទេស បង្ហាញពីផលិតផលកម្ពុជា និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ (អានបន្ថែម)

ក្នុង​ពេល​ចុះ​ពិនិត្យ​ទីតាំង​ ឯកឧត្តម ស៊ាន ថៃ បានសង្កត់ធ្ងន់លើគោលដៅនៃមជ្ឈមណ្ឌលទាំងនេះ៖ ដើម្បីបង្ហាញផលិតផលកម្ពុជា និងផ្តល់ព័ត៌មានសំខាន់ៗអំពីពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ដល់ធុរកិច្ច និងវិនិយោគិនអង់គ្លេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញចំណាប់អារម្មណ៍ និងការចូលរួមកាន់តែច្រើនជាមួយកម្ពុជា។

ទន្ទឹមគ្នានេះដែរ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំចក្រភពអង់គ្លេស លោកជំទាវ ទួត បញ្ញា ក៏បានសម្តែងការសាទរចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយបង្ហាញពីសក្តានុពលរបស់ពួកគេក្នុងការលើកទឹកចិត្តសហគ្រិនអង់គ្លេសឱ្យស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

គួររំលឹកថា កន្លងមក​ក្រុមហ៊ុន Bridgemount Ltd. ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេសក៏បាន​បង្ហាញ​ពីចំណាប់​អារម្មណ៍​ចង់មកធ្វើ​ការ​វិនិយោគ​លើវិស័យសំខាន់ៗនៅ​កម្ពុជា។ ក្រុមហ៊ុននេះបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)រួចរាល់ហើយ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហការដ៏មានសក្តានុពល។(អានបន្ថែម)

ដោយសារកម្ពុជាដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគអន្តរជាតិ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងនេះត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបើកផ្លូវថ្មីសម្រាប់កំណើន និងការអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]