ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ ជុំវិញរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដែលគម្រោងមួយនេះគឺត្រូវបានបញ្ចូលក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងរួចហើយ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន័ថា ៖ «ទាក់ទងនឹងផ្លូវ Ring Road ទី៤ [ក្រវាត់ក្រុងទី៤]នេះ ខ្ញុំមិនទាន់ដឹងថាគេសិក្សាដល់ណាហើយទេ តែយើងអនុញ្ញាតឱ្យគេសិក្សាហើយ។ តែបើសិក្សាហើយ ក៏ខ្ងុំមិនប្រាប់ដែរ ព្រោះបើប្រាប់ប្រជាជននាំគ្នាទៅទិញដីអស់រលីង បើនាំគ្នាទៅទិញដីច្រើន តម្លៃដីនឹងឡើងថ្លៃ ដូច្នេះចំណាយសាងសង់ក៏អស់ច្រើនទៀតដែរ ហើយច្នឹងមិនប្រាប់ទេ»។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្លូវក្រវ៉ាត់ក្រុងចំនួន២ ដែលកំពុងប្រើប្រាស់ ហើយផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺកំពុងសាងសង់ ដែលបានបើកការដ្ឋានសាង់កាលពី១៤ ខែ មករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម)
