ផ្លូវចំនួន ៣៨ ខ្សែនៅសៀមរាប បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប បានបើកការដ្ឋានជាស្ថាពរហើយ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ។

ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ខែ ដោយគ្រោងនឹងនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

បន្ថែមពីនេះ ថវិការប្រមាណ ៩ លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះឱ្យស្របនឹង បទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ។»

នៅថ្ងៃដដែលនេះ សម្ដេចបានសម្រេចបង្វែរថវិកា ៥ លានដុល្លា ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តនេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]