ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវជាតិលេខ៥៥ ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវនេះមាន ប្រវែងសរុប ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ ជាប្រភេទផ្លូវDBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។

ការសាងសង់ផ្លូវនេះក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក។
ទទ្ទឹមនឹងនេះ សម្តេចក៏បានមានប្រសាសន៍ថា៖ «នៅស្រុកវាលវែងនេះគឺជាស្រុក ដែលមានមីនច្រើនជាងគេ ក្នុងចំណោមស្រុកក្នុងទីរួមខេត្ត…ហេតុដូចនេះហើយទើបខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ គោលដៅ២ ដែលគោលដៅទៅមួយគឺកែប្រែតំបន់អតីតសមរមភូមិទៅជាទីផ្សារតំបន់ដែលអភិវឌ្ឍន៍។ គោលដៅទីពីរ ប្រែក្លាយព្រំដែនដែលជាប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនមិត្តភាព សន្ដិភាព និងសហប្រតិបត្តិការ។»
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចក៏បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូ ម៉ែត្រ។ (អានបន្ថែម)

