ផ្លូវជាតិលេខ៥៨ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកុម្ភៈនេះ

ផ្លូវជាតិលេខ៥៨ ពីខេត្តបន្ទាយមានជ័យដល់ឧត្តរមានជ័យ នឹងបើកសម្ពោធឲប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។

បើតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៥៨ នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០ ភាគរយ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។

ផ្លូវនេះមានប្រវែងសរុប ១៧៤,១៦៦ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះមានផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨,៩៨០គីឡូម៉ែត្រ។

គម្រោងនេះសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក។ (អានបន្ថែម)

គួររំលឹកផងដែរថា គម្រោងផ្លូវនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងជួយឱ្យការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវនេះ ក៏អាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀត របស់ប្រទេសជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]