ផ្លូវជាតិលេខ ៦A ប្រវែង ៤០គីឡូម៉ែត្របើកដំណើរការ

បន្ទាប់ពីរយៈពេល ៤៨ខែ នៃការសាងសង់កំណាត់ផ្លូវជាតិលេខ ៦A ប្រវែង ៤០គីឡូម៉ែត្រ បានបើកឲ្យធ្វើចរាចរណ៍ជាផ្លូវការនៅដើមខែមេសា។

ផ្លូវនេះតភ្ជាប់សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ចំណុចប្រសព្វនៃស្រុកបាធាយខេត្តកំពង់ចាម។ កំណាត់ផ្លូវថ្មីពី ៧ទៅ ២០ម៉ែត្រនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចី ៧០លានដុល្លារពីប្រទេសចិន។ ការសាងសង់បានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០១២ ដោយក្រុមហ៊ុន Chinese Shanghai Group និងត្រួតពិនិត្យដោយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Guangzhou Wan Ann ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៦A នាខែមេសា ថា “តាមពិតទៅផ្លូវជាតិលេខ ៦A នេះគឺជាផ្លូវដែលមមាញឹកបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្នែកនៃផ្លូវនេះតភ្ជាប់រាជធានីភ្នំពេញទៅខេត្តនានាកាត់តាមខេត្តកណ្តាលទៅកាន់ព្រំដែនប្រទេសថៃ… យើងបានសម្រេចចិត្តសាងសង់ផ្លូវនេះឡើងដើម្បីជួយដល់ការតាំងទីលំនៅរបស់ប្រជាជនយើងនៅតាមតំបន់មួយចំនួននាំទីក្រុង”។

តាមសម្តេចនាយករដ្ឋមន្រ្តី ប្រទេសចិនបានជួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះក៏មានផងដែរ ស្ពានមិត្តភាពកម្ពុជាចិននៅព្រែកតាមាក់ និងផ្លូវជាតិលេខ ៨ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជានៅឆ្នាំ ២០១៦។ ប្រទេសចិនក៏នឹងសាងសង់ឡើងវិញនូវផ្លូវជាតិលេខ ១១ ដែលភ្ជាប់ផ្លូវជាតិលេខ ១ ឆ្លងកាត់ផ្លូវជាតិលេខ ៨ តាមផ្លូវជាតិលេខ ៧។ នៅផ្នែកម្ខាងទៀតនៃទន្លេទន្លេសាប ជំនួយរបស់ចិនបានជួយសាងសង់ផ្លូវជាតិលេខ ៥ និងស្ពានព្រែកក្តាម។ ក្រៅពីផ្លូវជុំវិញភ្នំពេញដែលទើបសម្ពោធនាពេលថ្មីៗ ប្រទេសកម្ពុជាក៏កំពុងស្វែងរកជំនួយក្នុងការសាងសង់ផ្លូវនៅតាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងផងដែរ។

ក្រៅពីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមភាគីចិនសម្រាប់ការជួយគាំទ្រនេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានចង្អុលបង្ហាញផងដែរថា ប្រទេសកម្ពុជាកំពុងសម្លឹងរកមើលជំនួយរបស់ចិនក្នុងការសាងសង់ផ្លូវពីស្រុកសំឡូតទៅខេត្តកោះកុង ដោយសម្តេចបានថ្លែងថា “យើងកំពុងពិចារណាអំពីការស្នើសុំឲ្យមិត្តចិនរបស់យើងជួយសាងសង់ផ្លូវពីស្រុកសំឡូតនៅខេត្តបាត់ដំបងកាត់តាមស្រុកថ្មដាខេត្តពោធិសាត់ទៅខេត្តកោះកុង និងកំពង់សោម”។

សម្តេចន%B

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]