ផ្លូវបាត់ដំបង-កោះកុងកំពុងស្ថិតនៅក្រោមការសិក្សា

ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងសិក្សាពីលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដើម្បីភ្ជាប់ខេត្តបាត់ដំបងទៅកំពង់ផែសមុទ្រជ្រៅរបស់កម្ពុជា។ ផ្លូវថ្មីនេះនឹងតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តកោះកុង និងបន្តទៅក្រុងព្រះសីហនុ។

“នៅក្នុងដំណាក់កាលនេះក្រុមការងាររបស់ក្រសួងត្រៀមនឹងចុះកម្មសិក្សាដើម្បីសិក្សាពីលទ្ធភាព និងព័ត៌មានលម្អិតផ្សេងទៀត។ ផ្លូវនេះពិតជាមានសារសំខាន់ណាស់ដើម្បីជួយជំរុញដល់បណ្តាញដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។” បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីសប្ដាហ៍មុន។

បច្ចុប្បន្ននេះការដឹកជញ្ជូនទំនិញរវាងខេត្តបាត់ដំបងនិងកំពង់ផែសមុទ្រមានភាពស្មុគស្មាញណាស់ ការដឹកជញ្ជូនត្រូវឆ្លងកាត់ពីខេត្តបាត់ដំបងទៅរាជធានីភ្នំពេញ ហើយបន្ទាប់មកពីភ្នំពេញទៅក្រុងព្រះសីហនុដែលប្រើប្រាស់ពេលវេលានិងត្រូវចំណាយច្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តថា៖ “ផ្លូវថ្មីនេះនឹងជួយឲ្យការដឹកជញ្ជូនមានភាពងាយស្រួលជាងមុន ដែលនឹងជួយបង្កើនការប្រើប្រាស់កំពង់ផែរបស់កម្ពុជា ជាជាងការប្រើប្រាស់កំពង់ផែឡែមចាបាងនៅប្រទេសថៃ។”

ទោះជាយ៉ាងណាក្ដី ក្រសួងសាធារណការ និងដឹកជញ្ជូនពុំទាន់បានគូសបញ្ជាក់នៅឡើយទេថាការសិក្សានឹងបញ្ចប់នៅពេលណា ហើយពេលណាទើបគម្រោងនេះនឹងចាប់ផ្តើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]