ផ្លូវរថភ្លើងខ្សែពោធិ៍សាត់-បាត់ដំបងនឹងបើកដំណើរការចុងខែឧសភានេះ

ផ្លូវរថភ្លើងខ្សែពោធិ៍សាត់-បាត់ដំបងគ្រោងនឹងបើកអោយដំណើរការនៅថ្ងៃទី២៩ខែឧសភានេះតទៅព្រមជាមួយសេវាធ្វើដំណើរដោយឥតគិតថ្លៃដល់ចុងខែកក្កដានេះបើយោងតាម Facebook Post មួយរបស់ Royal Railway Cambodia។

ខ្សែរថភ្លើងមួយខ្សែនេះ គឺជាការសម្រេចបាននូវសមិទ្ធផលមួយផ្នែកទៀតនៃគម្រោងផ្លូវដែកទាំងមូលដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត​ ដែលថ្មីៗនេះ ២ កំណាត់បានដាក់អោយដំណើរការរួចមកហើយ​ រួមមានកំណាត់ប៉ោយប៉ែត-សិរីសោភ័ណ្ឌ និងកំណាត់សិរីសោភ័ណ្ឌ-បាត់ដំបង។ ដោយឡែកចំពោះកំណាត់ចុងក្រោយពីភ្នំពេញទៅពោធិ៍សាត់គ្រោងនឹងសម្រេចរួចរាល់នៅចុងខែកក្កដានេះ។

ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុក នោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។

កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។

រូបភាពពី Royal Railway Cambodia

រូបភាពពី Royal Railway Cambodia

រូបភាពពី Royal Railway Cambodia

រូបភាពពី Royal Railway Cambodia

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]