ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិកតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែ មិនា កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន។
ក្រោយពីបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី ០៤ ខែ តុលា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា ការសាងសង់ផ្លូវល្បឿនលឿនគឺសម្រេចបានច្រើន ហើយការដោះស្រាយផលប៉ះពាល់ក៏បានច្រើនផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងសង្ឃឹមថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងធ្វើហើយចប់ជាស្ថាពរនៅខែ ០៩ ឆ្នាំ ២០២២ [ព្រោះ] តាមផែនការមុនគាត់ដាក់ ខែ ០៣ ឆ្នាំ ២០២៣ ប៉ុន្តែខ្ញុំសុំឲ្យគាត់រុញមកមុខ»។
ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមប្រវែង ១៩០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៥។
គម្រោងនេះគឺ ជាការវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់ «សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរឬ BOT»។ (អានបន្ថែម)