ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
“ផ្សារគំរូព្រំដែន កម្ពុជា” ស្ថិតនៅតាមព្រំដែនប្រទេសកម្ពុជា និង ប្រទេសវៀតណាមចំនួនពីរទៀត ត្រូវបានគ្រោងសាងសង់ដែលទីតាំងផ្សារទាំងពីរនេះ ស្ថិតនៅខេត្តកំពត និងខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន។
ការប្រកាសបង្កើត ផ្សារគំរូព្រំដែន កម្ពុជា ចំនួនពីរទៀតនេះគឺបន្ទាប់ពីផ្សារគំរូព្រំដែនកម្ពុជាទីមួយ ដែលជាផ្សារដោះដូរទំនិញ កម្ពុជា និងវៀតណាម ស្ថិតនៅខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២៤ ខែធ្នូនេះ។
ពីខេត្តត្បូងឃ្មុំ ថ្លែងនៅក្នុងពិធីសម្ភោធផ្សារព្រំដែនទីមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជារឲ្យអភិបាលខេត្តនៃខេត្តកំពត និងខេត្តស្វាយរៀង សិក្សាទីតាំងសាងសង់ផ្សារគំរូព្រំដែន ឲ្យបានសមរម្យ ក្នុងខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតាមព្រំដែន។
គួរបញ្ជាក់ថា ផ្សារគំរូព្រំដែន កម្ពុជា ឬហៅថា ផ្សារដារ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកា ប្រមាណ២លានដុល្លារ ដែលជាថវិកាពីរដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ២ហិកតា និងស្ថិតនៅចំងាយ ប្រមាណ៣០០ម៉ែត្រពីព្រំដែនខេត្តតៃនិញប្រទេសវៀតណាម។
ផ្សារគំរូព្រំដែន កម្ពុជា គឺដើម្បីជាការផ្តល់ទីផ្សារសំរាប់ប្រជាជនខ្មែរនិងប្រជាជនវៀតណាមក្នុងការលក់ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។
ផ្សារគំរូព្រំដែនកម្ពុជា គឺសម្រាប់ដាក់លក់ផលិតផលនៃប្រទេសកម្ពុជា និងវៀតណាមប៉ុណ្ណោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ផ្សារគំរូព្រំដែនចំនួនពីរទៀត គឺគ្រោងសាសង់ដោយប្រើប្រាស់ថវិការបស់រដ្ឋាភភិបាលកម្ពុជា៕