ផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមស្ដង់ដា SCG Design Village បើកសម្ពោធជាផ្លូវការ

SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា

SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ​ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ​ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ​ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ​ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។

សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ​ រួមមាន​ នាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី និង ភ្ញៀវវីវីអាយភី ដោយមានការធ្វើសុន្ទរកថាទាក់ទងនឹងព័ត៌មានរបស់ SCG Home Design Village។

ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក Thammasak Sethaudom អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី លោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងមន្ត្រីជំនាញនៃប្រទេសថៃនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោកជំទាវ ហ៊ុន ប៊ុនធឿន បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការនេះផងដែរ។

ជាងនេះទៅទៀត គិតចាប់ពីពេលរសៀល រហូតដល់រាត្រីក្នុងថ្ងៃដ៏ឱឡារិកនេះ SCG Home Design Village បានអញ្ជើញវត្តមាន DJ Nana និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មកចែករំលែកបទពិសោធន៍នៃការបញ្ជាទិញទំនិញនៅក្នុង SCG Home Design Village។ ព្រមទាំងមានការប្រគុំតន្ត្រី ដែលមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោក នី រតនា នាចុងបញ្ចប់នៃកម្មវិធីផងដែរ។

ក្រលេកមកមើលអំពីហាង SCG Home Design Village វិញ ផ្នែកនីមួយៗផ្តល់នូវគ្រឿងតុបតែងគេហដ្ឋានពីម៉ាកល្បីៗជាច្រើន ចាប់ពីសម្ភារផ្គត់ផ្គង់ក្នុងផ្ទះបាយ ឈុតទូរ ​ឈុត​​ចង្ក្រានបាយ និងឧបករណ៍ចម្អិនអាហារជាដើម។ ក្បឿង ឥដ្ឋការ៉ូប្រភេទសេរ៉ាមិច ពិដាន ផ្ទៃជញ្ជាំង គ្រប់ទម្រង់ ដែលជាផលិតផលមានគុណភាពខ្ពស់នាំចូលពីបរទេសដូចជា ប្រទេសអ៊ីតាលី អេស្ប៉ាញ និងថៃ។  ចំណែកឯផ្នែកបន្ទប់ទឹក សម្បូរទៅដោយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដើម្បីរចនាបរិវេណបន្ទប់ទឹករបស់អ្នកឲ្យកាន់តែទំនើបនិងមានផាសុខភាពខ្ពស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនក៏អាចប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្នែកដេគ័រផ្ទាល់ ដើម្បីធ្វើការដេគ័របន្ទប់ឲ្យសាកសមទៅនឹងទំហំផ្ទះ និងម៉ូតផ្ទះក្នុងក្តីស្រមៃរបស់អ្នក។

ផ្នែកគ្រឿងសង្ហារិមរបស់ Lifestyle furniture រួមជាមួយស្តង់ដារនៃគុណភាពនិងភាពស៊ីវិល័យដែលតំណាងឲ្យគេហដ្ឋានទាំងមូល ផ្តល់នូវជម្រើសជាច្រើនបែបច្រើនយ៉ាងក្នុងការដេគ័រផ្ទៃបន្ទប់ អាចជ្រើសរើសបានជាមួយនឹងរចនាបទ បែបសាមញ្ញ បែបទំនើប ឬស៊ីវិល័យ​ តាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

ដោយឡែក ផ្នែកគ្រឿងបរិក្ខារអំពូលភ្លើង និង DIY​​​(អាចឆ្នៃដោយខ្លួនឯងបាន)  ផ្តល់ជូននូវរចនាបទភ្លើងបំភ្លឺប្រកបដោយគុណភាពជាមួយនឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសពណ៌តាមបំណងដើម្បីតុបតែងបន្ទប់ជាមួយនឹងស្ទីលផ្ទាល់ខ្លួនរបស់អ្នក។

អ្វីដែលគួរឲ្យកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ SCG Home Design Village គឺផ្តល់ជូននូវកន្លែងជួបជុំដ៏ងាយស្រួលដែលលោកអ្នកអាចចំណាយពេលមួយថ្ងៃពេញ សម្រាប់ធ្វើការ និងសម្រាកលំហែកាយ មានផាសុខភាព ហើយរីករាយនឹងការទទួលទានអាហារដ៏សម្បូរបែប រួមជាមួយហាងកាហ្វេដែលពេញនិយម។

លើសពីនេះ SCG Home Design Village ផ្តល់សេវាកម្មតម្លើង និងក្រុមការងារដឹកជញ្ជូន ជាមួយនឹងតម្លៃសមរម្យ។  បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល និងប៉ិនប្រសប់ជាមួយនឹងការតម្លើងនិងតុបតែងបានត្រៀមខ្លួនរួចជាស្រេច​​​ ដើម្បីជួយនិងផ្តល់ដំណោះស្រាយសម្រាប់ការតម្លើងផលិតផលដល់ផ្ទះអតិថិជន។

មកទទួលយកបទពិសោធន៍ថ្មីរបស់អ្នកជាមួយប្រូម៉ូសិនបីដងផ្ទួនៗ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះជាមួយការបញ្ចុះតម្លៃពិសេសលើមុខទំនិញជាច្រើនមុខរហូតដល់ 40% មានឱកាសចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់នៅពេលចំណាយអស់ 250 ដុល្លារ លើគ្រឿងសង្ហារិមក្នុងមួយវិកយបត្រ។  រង្វាន់ធំកៅអីប្រភេទ​ recliner ដែលមានតម្លៃរហូតដល់ 800 ដុល្លារ។  ហើយជាចុងក្រោយ ទទួលបានដបបាញ់អាល់កុល Design Village ដោយឥតគិតថ្លៃ សម្រាប់រាល់ការចំណាយ​ ចាប់ពី 200 ដុល្លារឡើងទៅ។

ទីតាំង ​​​SCG Home Design Village:

ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ព័ត៌មានលំអិត សូមចូលទៅកាន់ Facebook ផេក

ផេក SCG Home​ Cambodia

ផេក Design Village

គេហទំព័រ​​ SCG Home

- Video Advertisement -