ផ្សារសម្ភារសំណង់ស្តង់ដារអន្តរជាតិដំបូងបង្អស់បើកជាផ្លូវការ

កាលពីចុងសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុន Di Fa (Cambodia) Business Management Co., Ltd បានប្រារព្ធពិធីបើសម្ពោធផ្សារសម្ភារសំណង់ថ្មីមួយក្នុងខណ្ឌច្បារអំពៅឈ្មោះថា ផ្សារឌីហ្វា ដែលជាផ្សារលក់សម្ភារសំណង់និងសម្ភារតុបតែងកម្រិតស្តង់ដារអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

បើយោងតាមប្រសាសន៏របស់លោក Lu Ben Jie ដែលជានាយកគ្រប់គ្រងផ្សារសម្ភារសំណង់ឌីហ្វា បានឱ្យដឹងថាកម្មវីធីខាងលើនេះរៀបចំឡើងដើម្បីប្រកាសអំពីការបញ្ជុះតំលៃពិសេសក្នុងទំនិញជាច្រើនមុខសម្រាប់អតិថិជនរបស់ខ្លួន និងដើម្បីបង្កើតទំនាក់ទំនងរវាងអាជីវករ និង ឈ្មួញទិញទំនិញ សម្ភារះធំៗ។

ដោយមានការគាំទ្រពីអតិថិជនរបស់ខ្លួនផ្សារឌីហ្វានឹងផ្តល់ជូននូវការបញ្ចុះតម្លៃដំបូងរបស់ខ្លួនរហូតដល់ទៅ៣០% សម្រាប់ផលិតផលជាច្រើន គិតចាប់ពីថ្ងៃទី ២៣ ខែមិថុនា រហូតដល់ថ្ងៃទី ២៣ ខែកក្កដា។ លើសពីនេះទៅទៀត អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនក្នុងកម្មវីធីចាប់រង្វាន់ Lucky Draw។

ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ ដែលជាតំណាងអោយសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបន្តថា ការមកដល់នៃផ្សារឌីហ្វានឹងធ្វើឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកសាងសង់មានភាពងាយស្រួលក្នុងការទិញសម្ភារសំណង់នានា ដែលទទួលស្គាល់ដោយអង្គការអន្តរជាតិសម្រាប់បទដ្ឋាន (ISO) ។

គួរបញ្ជាក់ផងដែរថា ផ្សារឌីហ្វាផ្សារលក់សម្ភារសំណង់មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]