ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ

ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។

គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ ម៉ឺននាក់ សម្រាប់ត្រៀមធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣។

ដោយឡែកសម្រាប់ការងារបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានឱ្យដឹងថាកាលពីចុងខែ មីនា សម្រេចបានជាង ១២.០០០កៅអីហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ (អានបន្ថែម)

ជាមួយគ្នានេះដែរ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋានជាប់ពហុកីឡដ្ឋាន ក៏បានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០២០ នេះហើយដែរ ដោយក្រុមការងារបច្ចុប្បន្ន កំពុងតែសម្រុកសាងសង់។ (អានបន្ថែម)

ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា ភូមិកីឡាគឺដើម្បីត្រៀមទទួលប្រតិភូកីឡាស៊ីហ្គេម ដែលមានចំនួនចន្លោះពី៧,០០០នាក់ ទៅ ១០,០០០នាក់។ លើសពីនេះ ភូមិកីឡានេះ ក៏នឹងក្លាយជាកន្លែងស្នាក់នៅ និងហូបចុក របស់អ្នកកីឡាខ្លះៗផងដែរ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]