ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ជាស្ថាពរ ១០០% នៅខែសីហាខាងមុខនេះ

ការសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់បច្ចុប្បន្ន សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ នៅសល់តែការងារតុបតែងសួន និងបរិវេណខាងក្រៅប៉ុណ្ណោះ ដោយគ្រោងនឹងបញ្ចប់១០០% នាខែសីហានេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ការសាងសង់ទូទៅ ការដំឡើងកៅអី និងការបំពាក់ឧបករណ៍ប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង គឺរួចរាល់ទាំងស្រុងហើយ។

គួររំឭកថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ (អានបន្ថែម)

ក្រោយពីបញ្ចប់ការសាងសង់ ក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងសម្រាប់ប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]