ពានរង្វាន់អចលនទ្រព្យថៃបានចាប់ផ្តើម

ពានរង្វាន់​អចលនទ្រព្យ​ថៃ PropertyGuru ប្រចាំ​ឆ្នាំ​ដែល​ផ្តល់​រង្វាន់​ជូន​ដល់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត អចលនទ្រព្យ​ប្រកប​ដោយ​លក្ខណៈសម្បត្តិ​ល្អ​នៅ​ទូទាំង​ប្រទេស​ថៃ នឹង​វិលត្រឡប់​មក​វិញ​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​លើក​ទី​១២ របស់​ខ្លួន​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ​។ ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​បន្ទាប់​ពី​ជោគជ័យ​នៃ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​លើក​ទី ២ ក្នុង​ខែ​មីនា ថ្មីៗ​នេះ​។​

​អ្នក​រៀបចំ​កម្មវិធី​រំពឹងថា​នឹង​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាង ៣០០ ជាមួយ​និង​គម្រោង​ដែល​កំពុង​ដំណើរការ​នៅក្នុង​ទីផ្សារ​ធំ​នៅ​ទីក្រុង​បាងកក និង​ភូ​កេត ព្រមទាំង​គោលដៅ​ដែល​កំពុង​រីកចម្រើន​ផ្សេងទៀត​។ ដំណើរការ​តែងតាំង​បេក្ខភាព​បញ្ជូន​មក​ចូលរួម​ប្រកួត​សម្រាប់​រង្វាន់​ជាង ៣០ ប្រភេទ នឹង​បើកទទួល​រហូតដល់​ថ្ងៃ​សុក្រ​ទី ៣០ ខែមិថុនា ឆ្នាំ​២០១៧​។​

​អ្នកឈ្នះ​កំពូលៗ​ពី​ប្រទេស​ថៃ​នឹងមាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ខែ​វិច្ឆិកា​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]