ពិព័រណ៍ពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុបនឹងនាំមកនូវផលិតផលល្បីៗជាច្រើនសម្រាប់វិស័យសំណង

នៅចុងសប្តាហ៍នេះសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបចំ “ពិព័រណ៍អឺរ៉ុប” លើកដំបូងបង្អស់នៅកម្ពុជាដើម្បីដាក់បង្ហាញផលិតផលល្បីៗជាច្រើនមកពីអឺរ៉ុបដល់អ្នកប្រើប្រាស់ក៏ដូចជាសហគ្រិនខ្មែរ។

ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនប្រមាណ ៤០ នឹងធ្វើការដាក់បង្ហាញផលិតផលរបស់ខ្លួននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រួមមានយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្ត្រ ឱសថ សេវាកម្មហិរញ្ញវត្ថុ និងផលិតផលផ្សេងៗទៀត។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្រោមការគាំទ្រដោយក្រសួងពាណិជ្ជកម្ម (MoC) អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) សភាពាណិជ្ជកម្មបារាំង (CCIFC) ក្រុមពាណិជ្ជកម្មអាឡឺម៉ង់នៅកម្ពុជា (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សមាគមន៍អាជីវកម្មកម្ពុជា-អ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្ម NordCham Cambodia។

ថ្លែងទៅកាន់ក្រុមហ៊ុន Business-Cambodia លោក Aurlio Flacco ដែលជាអគ្គនាយកក្រុមហ៊ុន KK Italy Trading Co., Ltd. បានឲ្យដឹងថាពិព័រណ៍នេះនឹងនាំមកនូវផលិតផលក្នុងវិស័យសំណង់របស់អ៊ីតាលីដែលមានគុណភាពខ្ពស់ដូចជាគ្រឿងសង្ហារឹមនិងផលិតផលប្រណីតៗសម្រាប់តុបតែងគេហដ្ឋាន។ ជាមួយគ្នានេះលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានអោយដឹងថាកម្ពុជាបាននាំចេញទំនិញដែលមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក (២០១៧) ទៅកាន់សហភាពអឺរ៉ុប ប្រមាណជា ៤៥% នៃការនាំចេញសរុប ដែលភាគច្រើនជាផលិតផលសម្លៀកបំពាក់ និងអង្ករ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]