ពិព័រណ៍ ALUMINUM CHINA និង Lightweight Asia 2019 បានបញ្ចប់ដោយជោគជ័យ

ពិព័រណ៍ ALUMINUM CHINA 2019 ដែលធ្វើឡើងនៅថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ ២០១៩ នៅ SNIEC រួមជាមួយ Lightweight Asia 2019 បានបញ្ចប់ដោយទទួលបានជោគជ័យ ដែលបានទាក់ទាញភ្ញៀវទេសចរ និងអ្នកទិញចំនួន ២៥,២៨៥ នាក់មកពី ៨៧ ប្រទេស។

កម្មវិធីនេះ បានបង្ហាញម៉ាកផលិតផលហោអាលុយមីញ៉ូមឈានមុខគេ ដែលជាប្រភេទផលិតផលស្រាល់ និងកាត់បន្ថយទំងន់យានយន្តអគ្គិសនីជំនាន់ក្រោយ ឬ Electrical Vehicles (EVs) ។

ការកាត់បន្ថយទំងន់របស់ (EVs) គឺជាវិធីល្អបំផុតដើម្បីជំរុញអតិថិជនឱ្យទទួលយកយានយន្តទាំងនេះក្នុងចំនួនកាន់តែច្រើន។ វាត្រូវបានគេប៉ាន់ស្មានថា រាល់ការកាត់បន្ថយទំងន់ ១០០ គីឡូរក្រាម EV គឺអាចបង្កើនរង្វាស់ម៉ែលបាន ១០ ទៅ ១១ ភាគរយ ហើយកាត់បន្ថយថ្មបាន ២០ ភាគរយ និងសន្សំចំណាយប្រចាំថ្ងៃបាន ២០ ភាគរយ។ ហើយកត្តាសំខាន់បំផុតដើម្បីសម្រេចបាននូវអ្វីដែលហៅថា «ទំងន់ស្រាល» គឺតាមរយៈការអភិវឌ្ឍន៍សម្ភារៈស្រាល។

ក្រុមហ៊ុនដែលចូលរួមរួមមាន Constellium, Novelis និង Nikkeikin ។ Constellium ផ្តល់នូវសន្លឹកអាលុយមីញ៉ូមឈានមុខគេក្នុងពិភពលោក វត្ថុធាតុដើម និងបច្ចេកវិទ្យាកែច្នៃសម្រាប់គ្រឿងបន្លាស់រថយន្តសំខាន់ៗ។

អ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍ Reed Greater China បានថ្លែងអំណរគុណដល់អ្នកចូលរួមកម្មវិធី ALUMINUM CHINA 2019 ដែលបានខិតខំធ្វើឱ្យកម្មវិធីឆ្នាំនេះទទួលបានជោគជ័យយ៉ាងខ្លាំង។

ALUMINUM CHINA ២០២០ នឹងត្រូវរៀបចំឡើងនៅឆ្នាំក្រោយចាប់ពីថ្ងៃទី ៨-១០ ខែកក្កដា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិសៀងហៃ (SNIEC) ។
ព័ត៌មានបន្ថែមស្តីពី ALUMINUM CHINA និង Lightweight Asia មាននៅគេហទំព័រ www.aluminiumchina.com/en/ និង www.lightweightasia.com/en/

- Video Advertisement -