ពិព័រណ៍ MBAM OneBuild នឹងធ្វើឡើងនៅថ្ងៃទី ២៩ ដល់ ៣១ ខែតុលាឆ្នាំ ២០១៩

ពិព័រណ៍ពាណិជ្ជកម្មសំណង់របស់ម៉ាឡេស៊ីហៅថា ពិព័រណ៍បច្ចេកវិទ្យាសំណង់ និងហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិម៉ាឡេស៊ី (MBAM OneBuild) គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ។

MBAM OneBuild គឺជាវេទិកាពាណិជ្ជកម្មដ៏ល្បីល្បាញមួយដែលបានផ្តោតសំខាន់ដល់អ្នកប្រឡូកក្នុងឧស្សាហកម្មទាំងក្នុងនិងក្រៅស្រុកដើម្បីស្វែងរកឱកាសអាជីវកម្ម។ វាក៏ផ្តល់នូវវេទិកាចំណេះដឹងប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មដើម្បីទទួលបានចំណេះដឹងនិងព័ត៌មានទីផ្សារដែលមានប្រយោជន៍នៅក្នុងវិស័យសំណង់។

ការតាំងពិព័រណ៍នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកពាក់ព័ន្ធឧស្សាហកម្មសំណង់ទាំងក្នុងនិងក្រៅស្រុកដោយសារតែការដាក់តាំងបង្ហាញផលិតផលច្រើនបែបច្រើនយ៉ាង និងកម្មវិធីជាច្រើនដែលនឹងត្រូវផ្តល់ជូន។ ក្នុងឆ្នាំនេះ MBAM OneBuild បន្តធ្វើឲ្យពិព័រណ៍នេះកាន់តែល្អថែមទៀត ជាមួយនឹងមាតិកា និងតាំងពិព័រណ៍ដែលបន្ថែមតម្លៃដល់ទាំងអ្នកតាំងពិព័រណ៍ និងអ្នកចូលទស្សនា។

ចុះឈ្មោះជាមុននៅគេហទំព័រ www.mbamonebuild.com ។

- Video Advertisement -