ព្រលានតារាសាគរ ពន្យាពេលដាក់ដំណើរការសាកល្បងទៅខែ មិថុនា ឆ្នាំ២០២២
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលដាក់ដំណើរការបណ្តោះអាសន្ន ទៅដល់ពាក់កណ្តាលឆ្នាំ២០២២នេះ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ មីនា នេះថា គម្រោងនេះ បានរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ ដែលធ្វើឱ្យការបើកដំណើរការសាកល្បង ត្រូវពន្យាពេល។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ដោយសារផលប៉ះពាល់ពីកូវីដខ្លាំង ដូច្នេះគាត់ពន្យាពេល។ ដំបូងគាត់ថានឹងបើកដាក់ដំណើរការនៅដើមឆ្នាំ២០២២នេះ ដូច្នេះរំកិលទៅពាក់កណ្តាលឆ្នាំ២០២២វិញ»។
វិនិយោគដោយក្រុមហ៊ុន Chinese firm Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០លានដុល្លារ អាកាសយានដ្ឋាន នឹងអាចទទួលយន្តហៅប្រភេទយន្ត ហោះរយៈចំងាយឆ្ងាយ ដូចជា Boeing 777 និងAirbus A340 ជាដើម៕

