ព្រលានយន្តហោះតារាសាគរនឹងបញ្ចប់ការសាងសង់នៅខែតុលានេះ ត្រៀមបើកដំណើរការចុងឆ្នាំ

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង នឹងត្រូវបញ្ចប់ជាស្ថាពរគ្រប់ជ្រុងជ្រោយនៅខែតុលា ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ ។

នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុនសាងសង់ ក្នុងជំនួបជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។

ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)

- Video Advertisement -