ព្រលានយន្តហោះធំបង្អស់នៅវៀតណាមតម្លៃ ៤ ពាន់លានដុល្លារ គ្រោងបញ្ចប់ឆ្នាំ២០២៥

ការងារសាងសង់ផ្លូវរត់សម្រាប់អាកាសយានដ្ឋាន Long Thanh ដែលជាអាកាសយានដ្ឋានខ្នាតយក្សរបស់វៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ ក្រោយបើកការដ្ឋានជាផ្លូវការជាផ្លូវការជិត ២ ឆ្នាំ កន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ GCR ។

លោក Nguyen Van Hung មន្ត្រីនៅសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ការដេញថ្លៃត្រូវបានចាប់ផ្តើមហើយ ដើម្បីស្វែងរកអ្នកម៉ៅការមកសាងសង់ផ្លូវរត់ ផ្លូវតភ្ជាប់យន្តហោះមកក្នុងអគារអ្នកដំណើរ និងចំណតយន្តហោះ។

លោកបានបន្ថែមថា ការដេញថ្លៃត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២ ខែ ដូច្នេះការសាងសង់នឹងចាប់ផ្តើមនៅខែធ្នូ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងដឹកជញ្ជូនវៀតណាម បានបញ្ចប់ការវាយតម្លៃលើឯកសារបច្ចេកទេសសាងសង់អាកាសយានដ្ឋានបាន៩០%ហើយ។

អាកាសយានដ្ឋាន Long Thanh មានទីតាំងនៅក្នុងខេត្ត Dong Nai ចម្ងាយប្រហែល ៤០ គម ខាងកើតទីក្រុងហូជីមិញ។ ការសាងសង់ដំណាក់កាលទី១ ពឹងថានឹងចំណាយថវិកា ៤,១ ពាន់លានដុល្លារអាមេរិក។

ដំណាក់កាលទី ១ រួមមានផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ និងស្ថានីយអ្នកដំណើារទំហំ ៣៧៣ ០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកដំណើរបាន ២៥ លាននាក់ និងទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។

ដំណាក់កាលនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ខណៈដែលដំណាក់កាល ២ ផ្សេងទៀតនឹងបញ្ចប់នៅឆ្នាំ ២០៤០។ ក្នុងដំណាក់កាលទី ២ និងទី ២ ផ្លូវរត់ចំនួន ៣ និងស្ថានីយអ្នកដំណើរចំនួន ៤ នឹងត្រូវបានសាងសង់បន្ថែម ដើម្បីផ្ទុកអ្នកដំណើរចំនួន ១០០ លាននាក់ និងទំនិញចំនួន ៥ លានតោនក្នុងមួយឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]