ព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ 2023 របស់ Bentley System បង្ហាញពីការចាប់ផ្តើមហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត

បច្ចេកវិទ្យារបស់ Bentley Infrastructure Cloud Compounds គឺជាតម្លៃនៃទិន្នន័យវិស្វកម្ម ដែលសមត្ថភាពរបស់ iTwin ត្រូវបានបន្ថែមទៅក្នុង Bentley Open Application

នៅក្នុងសន្និសីទ Year in Infrastructure របស់ក្រុមហ៊ុន Bentley Systems បានពណ៌នាឆ្នាំ 2023 ថា នេះជា “ឆ្នាំចាប់ផ្តើម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត។ ដោយលើកឡើងពីគម្រោងរបស់អ្នកប្រើប្រាស់ លោក Greg Bentley ជានាយកប្រតិបត្តិ របស់ Bentley System បានគូសបញ្ជាក់ពីរបៀបដែលអ្នកអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើគម្លាតសមត្ថភាពធនធានវិស្វកម្ម តាមរយៈយុទ្ធសាស្ត្រ “ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត”។ នៅពេលសួរថា ធ្វើយ៉ាងដើម្បីសន្សំសំចៃពេលវេលាសម្រាប់ការងារវិស្វកម្មតាមរយៈ ឌីជីថលឈានមុខ? ចម្លើយត្រូវបានបង្ហាញតាមរយៈការបង្ហាញលទ្ធផលក្នុងកម្មវិធីប្រកួតប្រជែង Going Digital Awards ដោយបានបង្ហាញក្នុងរបាយរាយការណ៍ជារួមថា ចំនួន 18% ជាមធ្យម គឺបានសន្សំចេញពីការប្រើប្រាស់ឌីជីថលឈានមុខ។ នេះបើតាមការលើកឡើងរបស់លោកក្នុងព្រឹត្តិការណ៍ YII 2023 ដែលរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី 12 ខែតុលា ឆ្នាំ2023។

ទិន្នន័យវិស្វកម្មត្រូវបានប្រើជាគ្រឹះ ហើយ ឌីជីថលភ្លោះ គឺជាបណ្តុំនៃគំរូសំណង់ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត។ ជាមួយនឹងកម្មវិធី iTwin Platform ទិន្នន័យវិស្វកម្មនៅក្នុង Bentley Infrastructure Cloud (តាមរយៈកម្មវិធី ProjectWise សម្រាប់សិក្សានិងគ្រប់គ្រងគម្រោង កម្មវិធី SYNCHRO សម្រាប់ការងារសាងសង់ និង AssetWise សម្រាប់ការគ្រប់គ្រងប្រតិបត្តិការ) អាចត្រូវបានដំឡើង និងការចោទជាសំនួរ ជាមួយការគ្រប់គ្រងដើម្បីបង្កើនភាពឆ្លាតវៃផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញវដ្តជីវិតនៃគម្រោង ឬសំណង់រូបវន្ត។ ក្រុមហ៊ុន Bentley Systems បានប៉ាន់ប្រមាណថា អ្នកប្រើប្រាស់ផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន ប្រមូលបានយ៉ាងហោចណាស់ 100 លានសមាសធាតុឌីជីថលថ្មី និងប្លែកក្នុងមួយខែៗនៅក្នុងបរិស្ថាន ProjectWise រៀងៗខ្លួន ដែលវាជួយបង្កើនអត្ថប្រយោជន៍សម្រាប់ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាតនៅទូទាំងការងារសាងសង់ ប្រតិបត្តិការ និងការថែទាំនៃគម្រោងនីមួយៗ។ នេះជាការឆ្លុះបង្ហាញថា កូនភ្លោះឌីជីថលកំពុងក្លាយជារឿងសំខាន់សម្រាប់ថ្លឹងថ្លៃងសមត្ថភាពនៃអ្នកឈ្នះពានរង្វាន់ចុងក្រោយក្នុងកម្មវិធី Going Digital Awards  ដែលគុណតម្លៃបន្ថែមទៀតដល់កម្មវិធី iTwin ក្នុងកំណើន 64% ក្នុងឆ្នាំ 2023។

លោក Greg Bentley បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ដែលអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងប្រើដើម្បីបន្ថែមតម្លៃនៃទិន្នន័យរបស់ពួកគេ រួមទាំងការប្រើឡើងវិញនូវសមាសធាតុឌីជីថល និងការរួមបញ្ចូលគំរូវិមាត្រសណ្ឋានក្នុងដី subsurface ជាមួយការបញ្ចូលទៅក្នុងកូនភ្លោះឌីជីថលដែលមិនចេះរីងស្ងួត រួមផ្សំជាមួយទិន្នន័យប្រតិបត្តិការចេញពីឧបករណ៍ចាប់សញ្ញា IoT យន្តហោះគ្មានមនុស្សបើក drone និងសូម្បីតែប្រភពចេញពីហ្វូងមនុស្ស។ គាត់ក៏បានពន្យល់ពីរបៀបដែលអ្នកឈ្នះពានរង្វាន់ចុងក្រោយក្នុងកម្មវិធី Going Digital ត្រូវបានជ្រើសរើស និងក្រុមហ៊ុនអភិវឌ្ឍន៍ទាំងឡាយ ដូចជាក្នុងប្រទេសសិង្ហបុរីកំពុងពន្លឿន ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត របស់ពួកគេតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។

ការចាប់ផ្តើមហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាតនៅក្នុងប្រទេសសិង្ហបុរី

នៅក្នុងប្រទេសសិង្ហបុរី ដែលជាទីកន្លែងសម្រាប់រៀបចំសន្និសីទ 2023 Year in Infrastructure និងការបង្ហាញកូនភ្លោះឌីជីថល ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីបង្កើនប្រសិទ្ធភាព សម្រាប់ការសម្រេចចិត្ត និងជំនួយដល់ប្រតិបត្តិការ៖

PUB ជាឈ្មោះកាត់នៃទីភ្នាក់ងារទឹកជាតិរបស់ប្រទេសសិង្ហបុរី កំពុងធ្វើការសហការជាមួយ Bentley Systems លើគម្រោងដែលផ្តល់មូលនិធិដោយមូលនិធិស្រាវជ្រាវជាតិសិង្ហបុរី ដើម្បីបង្កើតប្រព័ន្ធថ្មីមួយក្នុងការស្វែងរក និងកំណត់ការប្រើប្រាស់ឡើងវិញនូវប្រព័ន្ធទឹកដែលខូចគុណភាព និងការលេចធ្លាយចេញពីបណ្តាញបំពង់ក្នុងពេលជាក់ស្តែង។ តាមរយៈគំរូឌីជីថលភ្លោះដែលមានភាពសុក្រឹតខ្ពស់ និងគំរូគណនាផ្អែកលើបច្ចេកវិទ្យា AI ជាមួយការក្រិតតាមខ្នាតគំរូបណ្តាញធារាសាស្ត្រ ដែលគម្រោងនេះអាចជួយបង្កើនភាពធន់នៃបណ្តាញផ្គងផ្គង់ទឹក និងការអភិរក្សទឹកស្អាត។

  • SMRT Trains ដែលជាប្រតិបត្តិករដឹកជញ្ជូនសាធារណៈពហុមុខងារឈានមុខគេក្នុងប្រទេសសិង្ហបុរី បានប្រើប្រាស់កម្មវិធី AssetWise Linear Analytics ជាមូលដ្ឋានសម្រាប់គាំទ្រដល់ការសម្រេចចិត្តរបស់ខ្លួនដើម្បីផ្តល់អាទិភាពផ្តោតលើការថែទាំ។ ប្រព័ន្ធឌីជីថលភ្លោះ បានបើកដំណើរការ SMRT ដើម្បីបំពេញតាមគោលដៅដោយភាពជឿជាក់នៃសេវាកម្មរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពនៃការកំណត់ និងពង្រាយកម្លាំងដើម្បីចុះទៅកន្លែងដែលត្រូវថែទាំ។
  • អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) បានប្រើប្រាស់យ៉ាងពេញលេញនូវកម្មវិធី EMME និង DYNAMEQ របស់ Bentley Systems ជាកម្មវិធីឌីជីថលចល័តសម្រាប់ការធ្វើផែនការរយៈពេលវែង និងរយៈពេលខ្លីរបស់ខ្លួន រួមទាំងគំរូចរាចរណ៍ សម្រាប់ផលប៉ះពាល់ចរាចរណ៍ និងការវិភាគពេលវេលា។ នេះរួមបញ្ចូលទាំងការប្រើប្រាស់គំរូ agent-based travel demand របស់ Bentley Systems ផងដែរ។
  • អាជ្ញាធរដែនដីសិង្ហបុរី (SLA) គឺជាអ្នកដឹកនាំក្នុងការទទួលយកការងារ ឌីជីថលភ្លោះ។ លោកបណ្ឌិត Victor Khoo នាយកផ្នែក Survey and Geomatics នៃ SLA បានចូលរួមសន្និសីទ Year in Infrastructure ដើម្បីពិភាក្សាអំពីដំណើរការ ឌីជីថលភ្លោះ របស់ប្រទេសសិង្ហបុរី និងចែករំលែកពីរបៀបនៃគំរូទិន្នន័យ ដែលមានសំណាញ់ 0.225ម៉ែត្រ ចេញពីការវាស់វែងក្នុងលំហអាកាសនីមួយៗ ត្រូវបានបញ្ចូលយ៉ាងទូលំទូលាយទៅក្នុងទិន្នន័យផែនទីថ្នាក់ជាតិ ដោយការវាស់វែង ឬការវាស់ស្ទង់ត្រូវបានពង្រីកសមត្ថភាព ដោយការរួមបញ្ចូលជាមួយសំណុំទិន្នន័យចេញពីផែនទីផ្សេងៗគ្នា ដើម្បីផលិតនូវ ឌីជីថលភ្លោះ ដ៏ត្រឹមត្រូវមួយសម្រាប់ទីក្រុង ដែលវាត្រូវបានចែករំលែកជាមួយនឹងទីភ្នាក់ងារ ឬអង្គភាពនានា និងវិទ្យាស្ថានស្រាវជ្រាវក្នុងប្រទេសដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម និរន្តភាពសម្រាប់ទីក្រុងក្នុងប្រទេសសិង្ហបុរី

ការបង្កើនល្បឿន ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ជាមួយ Bentley Infrastructure Cloud

បន្ទាប់ពីសុន្ទរកថាគន្លឹះរបស់ Greg Bentley អ្នកដឹកនាំផលិតផល និងបច្ចេកវិទ្យារបស់ Bentley Systems បានពន្យល់ពីរបៀបដែលការផ្តល់ជូនរបស់ក្រុមហ៊ុនកាន់តែជួយអ្នកប្រើប្រាស់ទទួលបាននូវភាពវៃឆ្លាតក្នុងការងារអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធបានកាន់តែច្រើនចេញពីទិន្នន័យរបស់ពួកគេ។

លោក Mike Campbell ប្រធានផ្នែកផលិតផលបាននិយាយថា “Bentley Infrastructure Cloud រួមជាមួយ ProjectWise កំពុងប្រើប្រាស់អានុភាព ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ ដើម្បីដោះសោរទិន្នន័យ សម្រាប់ការអនុវត្តបច្ចេកវិទ្យា AI និងបង្កើនល្បឿន ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត នាពេលអនាគត” ។

លោក Henry Okraglik ជានាយកគ្រប់គ្រងសកលនៃបច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន WSP Australia បានចូលរួមសន្និសីទប្រចាំឆ្នាំ Year in Infrastructure ដើម្បីពន្យល់ពីអត្ថប្រយោជន៍នៃការក្លាយជាមជ្ឈមណ្ឌលទិន្នន័យតាមរយៈ Bentley Infrastructure Cloud ថា “នៅពេលដែលយើងមានភាពចាស់ទុំតាមប្រព័ន្ធឌីជីថល យើងអាចទទួលយកសមត្ថភាពពី Bentley Infrastructure Cloud ដើម្បីកែលម្អដំណាក់កាលនៃការសាងសង់ និងការធ្វើផែនការ រួមទាំងការតាមដាន និងទាញយកទិន្នន័យជាបរិមាណដែលបានឆ្លងកាត់គ្រប់ដំណាក់កាលនៃគម្រោង ហើយវាបានកាត់បន្ថយតម្រូវការសម្រាប់ការចុះទៅមើលការដ្ឋានជាក់ស្តែង និងតម្រូវការផ្សេងៗជាច្រើនទៀតដែលជាចំណាយមិនចាំបាច់”។

ជាឧទាហរណ៍ ដោយការប្រើកម្មវិធី ProjectWise, SYNCHRO, iTwin និងផលិតផល Bentley ផ្សេងទៀត គឺថា WSP អាចកាត់បន្ថយការចំណាយពេលវេលាបានដល់ទៅ 60% និងបង្កើនផលិតភាពបាន 25% ជាពិសេស កាត់បន្ថយការបំភាយឧស្ម័នពុលកាបូនិចទៅក្នុងបរិយាកាសបានដល់ទៅ 30% លើគម្រោងបណ្តាញផ្លូវដែកនៅទីក្រុងមែលប៊ន។

ការជំរុញ Bentley Open Applications ជាមួយ iTwin

ដើម្បីណែនាំជាប្រព័ន្ធនូវអត្ថប្រយោជន៍នៃ ឌីជីថលភ្លោះ ក្នុងដំណាក់កាលឌីហ្សាញ លោក Campbell បានប្រកាសពីការបន្ថែមសមត្ថភាព iTwin នៅក្នុង Bentley Open Applications សម្រាប់ការធ្វើគំរូម៉ូដែល និងការធ្វើត្រាប់ ដោយចាប់ផ្តើមចេញពី កម្មវិធី MicroStation។ ជាមួយនឹងសមត្ថភាព និងលំហូរការងាររបស់ iTwin ដែលរួមបញ្ចូលគ្នាពីកំណើត Bentley Open Application នឹងអាចបង្កើតកូនភ្លោះឌីជីថលដោយស្វ័យប្រវត្តិក្នុងអំឡុងពេលដំណើរការឌីហ្សាញ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់សហការគ្នាក្នុងពេលវេលាជាក់ស្តែង អាចវាយតម្លៃផលប៉ះពាល់នៃការផ្លាស់ប្តូរកាន់តែរលូន និងកាត់បន្ថយការងារធ្វើឡើងវិញ ដើម្បីពន្លឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត។

“សព្វថ្ងៃនេះ កូនភ្លោះឌីជីថលគឺជាកត្តាសំខាន់នៃរបៀបដែលសំណង់រូបវន្តនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់។ ជាមួយនឹងសមត្ថភាពដែលដំណើរការដោយ iTwin ការមកដល់របស់ Bentley Open Applications អ្នកប្រើប្រាស់របស់យើងទាំងអស់ក៏នឹងអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពបស់ពួកគេក្នុងអំឡុងពេលឌីហ្សាញគម្រោងផងដែរ”។

Generative AI ដំណើរការដោយ iTwin

ដោយចាប់យកសក្តានុពលរបស់ AI ក្នុងការពន្លឿន ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត ក្រុមហ៊ុនបានគូសបញ្ជាក់ពីសមត្ថភាពរបស់ AI ក្នុងការវិភាគ ទិន្នន័យដែលមានស្រាប់របស់ខ្លួន និងដំណើរការដោយ iTwin សម្រាប់ការត្រួតពិនិត្យ សំណង់រូបវន្ត និងបានបង្ហាញពីវិធីសាស្រ្តពហុភាគីរបស់ខ្លួនចំពោះ AI សម្រាប់ការរចនា។ វិធីសាស្រ្តនេះត្រូវបានដឹកនាំដោយការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនក្នុងការជួយអ្នកប្រើប្រាស់ឱ្យទទួលបានតម្លៃកាន់តែច្រើនពីទិន្នន័យវិស្វកម្មផ្ទាល់ខ្លួនរបស់ពួកគេ និងមានសុវត្ថិភាពនៅក្នុងបច្ចេកវិទ្យា Bentley Infrastructure Cloud – ដើម្បីពង្រីកសក្តានុពលរបស់គេពី AI ជំនាន់មុន ខណៈពេលដែលគណនីនីមួយៗត្រូវបានធានាចំពោះការចូលទៅប្រើប្រាស់ និងការគ្រប់គ្រងច្បាស់លាស់។

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យា បានផ្តល់ឧទាហរណ៍អំពី AI បង្កើតឡើងសម្រាប់ការងារវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីទីភ្នាក់ងារ AI ដែលជួយវិស្វករក្នុងការបង្កើនប្រសិទ្ធភាពប្លង់តាមរយៈគំរូរូបព្រាង (Layout) និងទិន្នន័យពីគម្រោងមុនៗ។ គាត់ក៏បានបង្ហាញពីរបៀបដែល AI ទូទៅអាចត្រូវបានអនុវត្តដើម្បីកាត់បន្ថយពេលវេលាចំណាយលើការរុករកឯកសារគម្រោងដោយការផលិតគំនូសដោយស្វ័យប្រវត្តិជាមួយនឹងចំណារ ឬការពន្យល់ដែលសមស្របតាមគោលបំណង។

“យើងជឿជាក់ថាសមត្ថភាពរបស់ AI ជំនាន់ក្រោយ ដែលដំណើរការដោយ iTwin នឹងគាំទ្រដល់វិស្វករ ដោយបង្កើនផលិតភាពការងារដែលពួកគេកំពុងធ្វើ។ យើងឃើញថា iTwin ក្លាយជាសហសេវិករួមដើម្បីគាំទ្រដល់ការសម្រេចចិត្តកាន់តែប្រសើរឡើង និងកាត់បន្ថយការងារដដែលៗ និងបង្កើនគុណភាពនៃការរចនា។ វាអាចជួយកាត់បន្ថយគម្លាតសមត្ថភាពធនធានវិស្វកម្ម – មិនត្រឹមតែតាមរយៈការផ្តល់សិទ្ធិអំណាចដល់វិស្វករបច្ចុប្បន្នក្នុងការផលិតកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់រង្វាន់បន្ថែមទៀតតាមរយៈការផ្តល់បទពិសោធន៍ការងារ ដោយទាក់ទាញវិស្វករនាពេលអនាគតឱ្យចូលរួមក្នុងសហគមន៍ដើម្បីជំរុញការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយដែលវៃឆ្លាត”។

##

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Cohesive, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]