ភាពរីកដុះដាលនៃវិស័យសំណង់បាននិងកំពុងធ្វើឲ្យរីកចម្រើនរវិស័យសិប្បកម្មឡឥដ្ឋនៅកម្�

រូបភាពដោយ Compassionate Eye Foundation

វិស័យសិប្បកម្មឡឥដ្ឋនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកខ្លួនយ៉ាងខ្លាំងដើម្បីស្រូបយកផលប្រយោជន៍ពីកំណើននៃសំណង់នៅទូទាំំងប្រទេស។

ជាក់ស្តែង ត្រឹមរយៈពេលជិត១០ឆ្នាំមកនេះ សិប្បកម្មឡឥដ្ឋបានកើនឡើងយ៉ាងគំហុកព្រមទាំងការផ្លាស់ប្តូរនៃសង្វាក់ផលិតកម្មផងដែរ។ តាមការបញ្ជាក់របស់លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងាររបស់ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីរៈ បច្ចុប្បន្នសិប្បកម្មឡឥដ្ឋនៅកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៣០០ សិប្បកប្បកម្ម។

កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ លោក វ៉េង ហៀង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថាចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៦ ចំនួនសិប្បកម្មឡឥដ្ឋបានកើនឡើងពី៧៨ទៅ៣៧៩សិប្បកម្មឡឥដ្ឋដែលភាគច្រើនបានកើនឡើងនៅតាមខេត្តដែលកំពុងមានការរីកលូតលាស់ផ្នែកសំណង់ដូចជាខេត្តត្បូងឃ្មុំជាដើម។

បន្ថែមជាងនេះទៅទៀត វិស័យសិប្បកម្មឡឥដ្ឋបានវិវដ្តខ្លួនយ៉ាងខ្លាំងតាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាពោលគឺការផលិតដោយប្រើប្រាស់ម៉ាស៊ីស្វ័យប្រវត្តិដែលបានកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មបានច្រើន។

- Video Advertisement -