មណ្ឌលព្យាបាលកូវីដ-១៩ ថ្មីទាំង ២អគារ ក្នុងមន្ទីរពេទ្យជ័យជំនះ សាងសង់រួចរាល់ជាស្ថាពរ

អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង២អគារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យជ័យជំនះ នៃក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់សម្រេចបាន១០០% ហើយ ដោយនឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺក្នុងពេលឆាប់ៗនេះ។

នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យការដ្ឋន កាលព្រឹកថ្ងៃទី១១ ខែសីហា។

អគារទាំង ២ នៃមន្ទីរពេទ្យជ័យជំនះ គឺជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានសាងសង់កាលពីខែ ខែមេសា កន្លងទៅ។

អគារទី១ មានកំពស់ ៥ ជាន់ និង ៧០ បន្ទប់ ខណៈអគារទី២ មានកម្ពស់ ៤ជាន់ និង ៦០បន្ទប់។ អគារទាំង២ នឹងអាចទទួលព្យាបាលអ្នកជំងឺបានប្រមាណជាង ៣០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ស្នើឱ្យក្រុមវិស្វករសាងសង់អគារ បន្ថែមនូវប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិបន្ថែមទៀតដើម្បីការពារសុវត្ថិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យផងដែរ។

- Video Advertisement -