មន្ទីរពេទ្យកុសុមៈតម្លៃ ៨១លានដុល្លារ បញ្ចប់ការសាងសង់ និងជាប់ការត្រួតពិនិត្យបច្ចេកទេសហើយ

សំណង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី ដែលសាងសង់ឡើងក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារ បានជាប់ការត្រួតពិនិត្យបច្ចេកទេសហើយកាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់ផ្លូវការឆាប់ៗនេះ។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ China State Construction Engineering Corporation Ltd។

លោក Shi Xiaoguang ប្រធានក្រុមបច្ចេកទេសនៃគម្រោងសាងសង់ បានប្រាប់សារព័ត៌មាន Xinhua ថា អគារនេះនឹងក្លាយជាមន្ទីរពេទ្យដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងគុណភាពខ្ពស់។

អគារនេះមានកម្ពស់ ១១ជាន់ ១៣២បន្ទប់ ឬស្មើនឹង ៤០០គ្រែ ហើយត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន បន្ទប់វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងព័ស្តុភារ។

អគារនេះ ក៏មានការសាងសង់ចំណតឧទ្ធម្ភាចក្រសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។

ការងារសាងសង់លើគម្រោងនេះបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨ ខណៈដែលការប្រគល់ទទួល និងការបើកជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ ២០២២។ (អានបន្ថែម)

រូបភាព៖ Xinhua

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]