មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ សម្រេចបានប្រមាណ ៥០% ហើយ

មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដែលគ្រោងចំណាយថវិកាអស់៥០លានដុល្លារអាមេរិក កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៥០% ហើយ។ នេះបើយោងតាមមតិស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលអង្គសន្និបាតរបស់ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដត្បូងឃ្មុំកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

បើតាមរបាយការណ៍បូកសរុបដដែលនេះ ឯកឧត្ដមអភិបាល បានជម្រាបឱ្យដឹងថា មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២១។

គួររម្លឹកផងដែរថា មន្ទីរពេទ្យនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ គឺសាងសង់លើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យដ៏ធំនេះមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗទៀតផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]