មន្ទីរពេទ្យតម្លៃ១, ៤លានដុល្លារនៅខេត្តត្បូងឃ្មុំបានបើកការដ្ឋានសាងសង់ហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃជាង ១,៤លានដុល្លារ ត្រូវបានប្រកាសបើកការដ្ឋាន កាលពីព្រឹកថ្ងៃទី២៧ កក្កដា នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ និងដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុខនេះ។

យោងតាមគេហទំព័រគណបក្សប្រជាជន មន្ទីរពេទ្យនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនឹងចំណាយពេល១៨ខែ ក្នុងការសាងសង់។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ គឺសាងសង់លើផ្ទៃដីទំហំ ១៣.០០០ ម៉ែត្រក្រឡា មានកម្ពស់ដល់ទៅ ៤ជាន់ និងមានទំហំសរុបប្រមាណ ៤១៣.០០០ ម៉ែត្រក្រឡា។

មន្ទីរពេទ្យនេះ នឹងត្រូវបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានឱ្យដឹងទៀតថា ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]