មន្ទីរពេទ្យត្បូងឃ្មុំក្រោមជំនួយចិន ជិត៥០លានដុល្លារបានបើកការដ្ឋានជាផ្លូវការ

Ground breaking by Prime Minister Samdech Techo Hun Sen Credit: SPM page

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺសាងសង់លើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងសាងសង់គឺមានរយ:ពេល៤០ខែ ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥,៦៦០,០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យដ៏ធំនេះមានទីធ្លាធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារ ពេទ្យទំនើបៗទៀតផង។

ការប្រកាសបើកការដ្ឋានសាងសង់ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន គឺជាគម្រោងទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគម្រោងទី១ នៃមន្ទីពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ ២០១៨ កន្លងមកនេះ។

ការកសាងមន្ទីពេទ្យដ៏ធំមួយនេះ ក៏ជាផ្នែកមូយនៃគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធរបស់ខេត្តថ្មីនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសាងសាងលើដីនៃគម្រោងក្នុងការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំថ្មី ដែលបច្ចុប្បន្នរដ្ឋាភិបាលបានសាង់សង់ អគាររដ្ឋាបាលខេត្ត និងវិទ្យាល័យថ្មីរួចរាល់ហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]