មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ តម្លៃ១,៤លានដុល្លារ សាងសង់បានជិត៨០%ហើយ

គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សាងសង់សម្រេចបានជិត៨០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំនេះ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលមានតម្លៃ ១,៤លានដុល្លារ។

មន្ទីរពេទ្យនេះត្រូវបានបើកការដ្ឋានកាលពីឆ្នាំមុន ដែលជាអគារកម្ពស់៤ជាន់ និងកំពុងសាងសង់លើផ្ទៃដីទំហំ ១៣ ២២៩ ម៉ែត្រក្រឡា ហើយបើតាមផែនការ គម្រោងនេះនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះ។ (អានបន្ថែម)

មន្ទីរពេទ្យនេះសាងសង់ឡើង ដោយបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។

ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]