ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង្ស សូត្រ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងក្លាយជាកន្លែងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើបស្តង់ដារខ្ពស់។
មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ៥ជាន់ កម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អគាររដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់។
អគារទាំងមូល សាងសង់លើផ្ទៃដី ២៤.៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥.៨១៥ម៉ែត្រការ៉េ។
គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ (អានបន្ថែម)
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន គឺជាគម្រោងទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគម្រោងទី១ នៃមន្ទីពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
គួរបញ្ជាក់ថា មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ តម្លៃ ៨០លានដុល្លារ បច្ចុប្បន្នស្ថិតក្នុងការសាងសង់ គ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខនេះ និងដាក់នៅដំណើរការផ្លូវការនៅដើមឆ្នាំក្រោយ។ (អានបន្ថែម)