មហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត

មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។

រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។

ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ ហ៊ុំព័ទ្ធដោយផ្ទៃអគារទំហំពីរលានម៉ែត្រការ៉េ ដែលទុកសម្រាប់ធ្វើជាកន្លែងហាងលក់រាយ កន្លែងវប្បធម៌ និងកន្លែងទេសចរណ៍។ ផ្ទៃខាងមុខនៃអគារ នឹងបង្ហាញនូវការរចនាប្លែកៗដែលត្រូវបានបំផុសគំនិតដោយរចនាប័ទ្មស្ថាបត្យកម្មបែប Najdi ទំនើប ជាមួយនឹងទម្រង់ត្រីកោណត្រួតស៊ីគ្នាដែលបន្ថែមភាពអស្ចារ្យនៃអរិយធម៌អារ៉ាប៊ីសាអ៊ូឌីត។

លើសពីនេះ ដោយសារតែទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃតំបន់គម្រោងអភិវឌ្ឍន៍ New Murabba នេះ មហាសំណង់ Mukaab នឹងកែប្រែភាគពាយព្យទីក្រុង Riyadh ទៅជាតំបន់ទីប្រជុំជនថ្មីមួយ ជាមួយនឹងលំនៅឋានថ្មីជាង ១០០K យូនីត កន្លែងហាងលក់រាយ ទំហំ ៩៨០K ម៉ែត្រការ៉េ ការិយាល័យទំហំ ១,៤ លានម៉ែត្រការ៉េ រួមជាមួយនឹងសណ្ឋាគារ កន្លែងវប្បធម៌ សាកលវិទ្យាល័យ មហោស្រពដ៏អស្ចារ្យ និងសារមន្ទីរដ៏ល្បីថែមទៀត។

គួរបញ្ជាក់ថា មហាសំណង់ Mukaab ជាប់ជាគម្រោងមហាសំណង់មួយក្នុង​ចំណោម​គម្រោងមហាសំណង់ (Giga-projects) ​ចំនួន ១៤ ដែល​​កំពុងសាងភាពរុងរឿងបន្ថែមទៀតសម្រាប់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០ គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “ទស្សនវិស័យ២០៣០ (Vision 2030) ” របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌សកល ដោយបានកំណត់ស្តង់ដារថ្មីសម្រាប់វិស័យច្នៃប្រតិដ្ឋផ្នែកស្ថាបត្យកម្ម និងការអភិវឌ្ឍន៍ទីក្រុងរបស់ពិភពលោកនាសម័យថ្មី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]