មិនធ្លាប់មានតែម្ដង! បង់រំលស់ផ្ទាល់ជាមួយបុរីត្រឹមតែ ៩%​ ក្នុង១ឆ្នាំពីបុរី​ ប៉េង​ ហួត

ជាមួយរយៈពេល ១៩ឆ្នាំនៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ​ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា​ ការបញ្ចុះតម្លៃ​ និងគោលការណ៍បង់ប្រាក់ងាយស្រួល​ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។

សូមជម្រាបថា​ ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយសម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង​ ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មីដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន ។

គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ ៦០ម៉ែត្រ)មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លួវ ៥០ម៉ែត្រ) មានទីតាំងស្ថិតតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។ រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦អា តែម្តង។  គ្រប់គម្រោងរបស់ក្រុមហ៊ុនមានប្រភេទផ្ទះជាច្រើនយ៉ាងសម្បូរបែប​ រាប់ចាប់ពីខុនដូ​ វីឡាកូនកាត់​ ហ្សបហោស៍​ វីឡាភ្លោះ​ រហូតដល់វីឡាទោល​ ហើយក្នុងប្រភេទផ្ទះនីមួយៗមានច្រើនម៉ូដច្រើនជម្រើសអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់។

សូមអញ្ជើញមកទទួលការផ្ដល់ជូនដ៏មិនធ្លាប់មាននេះ ជាមួយសហការីលក់របស់បុរី​ ប៉េង​ ហួត​ នៅគ្រប់ការិយាល័យលក់ ឬទាក់ទងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់។ សូមទស្សនាជាវីដេអូ

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]