មេដឹកនាំហេដ្ឋារចនាសម្ព័ន្ធពិភពលោកនឹងធ្វើសន្និបាតជជែកវែកញែកក្នុងហេដ្ឋារចនាសម្
អាស៊ីត្រូវបានទទួលស្គាល់ជាសកលលើភាពជឿនលឿន និងការបង្កើតថ្មីសម្រាប់បច្ចេកវិទ្យាព័ត៌មានគំរូនៃសំណង់ (BIM) នៅក្នុងការងារសំណង់ហេដ្ឋារចនាសម្ព័ន្ធ – នេះជាចំណងជើងដែលបានសរសេនៅផ្ទាំងខាងក្រោយឆាកសម្រាប់ឆ្នាំ ២០១៧ នៃកម្មវិធីបំផុសគំនិត។
មានអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធសកលរាប់រយនាក់បានរំពឹងក្នុងការពិភាក្សាបញ្ហាផ្សេងៗដែលជួបប្រទះក្នុងវិស័យឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសន្និសីទ ហេដ្ឋារចនាសម្ព័ន្ធ ២០១៧ ដែលបានរៀបចំឡើងសម្រាប់អាស៊ីជាលើកដំបូង នៅក្នុងប្រទេសសឹង្ហបុរីក្នុងខែតុលា ពីថ្ងៃទី ១០-១២។
ដោយផ្តួចផ្តើមឡើងដោយប្រព័ន្ធ Bentley ជាសហសាជីវកម្មដែលនាំមុខជាសកលនៅក្នុងការផ្តល់ចំណេះផ្នែកដំណោះស្រាយកម្មវិធីឈានមុខនៅវិស័យហេដ្ឋារចនាសម្ព័ន្ធ។ សន្និសីទនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សេន នៃ Marina Bay Sands ដែលជាសណ្ឋាគារ និងកន្លែងសន្និបាតលំដាប់ពិភពលោក និងជានិមិត្តរូបនៃអគារដ៏មានប្រជាប្រិយនៅក្នុងទ្វីបអាស៊ី។
យោងការចុះផ្សាយសារព័ត៌មានរបស់ Bentley ការពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា សន្និបាតនេះនឹងបង្ហាញជាស៊េរី និងសិក្ខាសាលាជាអន្តរកម្មដែលនឹងស្វែងរកចំណុចប្រសព្វនៃបច្ចេកវិទ្យា និងជាអ្នកត្រួសត្រាយផ្លូវអាជីវកម្ម ព្រមទាំងពីរបៀបដែលពួកគេកំពុងបង្ហាញអំពីថ្ងៃអនាគតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបំពេញមុខងាររបស់ទ្រព្យសកម្ម។ សន្និសីទនេះជាឱកាសតែមួយគត់ក្នុងការសិក្សាពីរបៀបអនុវត្តដ៏ល្អបំផុតក្នុងការឈានមុខលើកិច្ចសហប្រតិបត្តិការ និងការបង្កើតថ្មីនៃបច្ចេកវិទ្យាក្នុងចំណោមវិស្វកម្ម ស្ថាបត្យកម្ម សំណង់ និងបែបផែននៃការប្រតិបត្តិ ព្រមទាំងប្រយោជន៍ពីឱកាសបណ្តាញការងារជាមួយមិត្តក្នុងវិស័យឧស្សាហកម្ម និងទទួលបានគំនិតពីមេដឹកនាំជុំវិញពិភពលោក។
កម្មវិធីបំផុសគំនិតនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ និងការប្រារព្ធតែងតាំងនូវបេក្ខជនឈានមុខ ក្នុងបច្ចេកវិទ្យាព័ត៌មានគំរូនៃសំណង់ (BIM) ចំនួន ១៧ប្រភេទ និងការបិទកម្មវិធី ជាការទទួលស្គាល់នូវកនវិនិច្ឆ័យ និងគម្រោងនៃពិធីបំផុសគំនិតប្រចាំឆ្នាំ។
ការរចនាគ្រឿងបង្គុំរបស់ the Marina Bay Sands បានអនុវត្តដោយ Arup និងបានទទួលស្គាល់នៅក្នុងឆ្នាំ ២០១០ ជាអ្នកទទួលពានរង្វាន់បំផុសគំនិតសម្រាបការបង្កើតថ្មីនៃវិស្វកម្មគ្រឿងបង្គុំ។
ប្រព័ន្ធ Bentley បានចូលរួមឈានមុខគេនៅក្នុងហេដ្ឋារចនាសម្ព័ន្ធអាស៊ីអាគ្នេយ៍អស់ជាច្រើនឆ្នាំមកហើយតាមរយៈគម្រោងធំៗជាច្រើន។ ថ្មីៗនេះ អាជ្ញាធរជាតិសុរិយោដីប្រទេសសឹង្ហបុរីបានប្រើប្រាស់កម្មវិធី Bentley ដើម្បីបង្កើត និងថែរក្សានូវម៉ូដែល 3-D ក្នុងរូបភាពកំរិតខ្ពស់ទូទាំងប្រទេសដែលជាផ្នែកមួយនៃចូលរួមគំនិត “ជាតិឆ្លាតវៃ” របស់ខ្លួន។
សន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៧ នឹងរួមបញ្ចូលនូវជំរុំសម្ព័ន្ធដៃគូដែលមានលក្ខណៈជា កម្មវិធី និងបច្ចេកវិទ្យាបន្តផ្ទាល់បង្ហាញពី Microsoft, Siemens, Topcon និង Bureau Veritas។ អ្នកចូលរួមអាចជួបជាមួយសម្ព័ន្ធដៃគូ Bentley ក្នុងការរៀនសូត្រអំពីអ្វីដែលយើងបានផ្តល់ដំណោះស្រាយឈានមុខ – មិនថាវាជាអានុភាពគំរូពិតប្រាកដក្នុងការគ្របដណ្តប់លើវិស្វកម្ម និងការត្រួតពិនិត្យ ការតភ្ជាប់ខ្សែចង្វាក់ការងារសម្រាប់វិស្វកម្មសំណង់ ការផ្តល់ជូនពីចំងាយនូវយុទ្ធសាស្រ្តល្អបំផុតក្នុងបន្ទប់សិក្សាដែលរួមបញ្ចូលលក្ខណៈទាញយកជាឯកជន និងសាធារណ និងការដាក់បង្ហាញជាជម្រើសក្នុងក្រុម ឬការបង្កើតនូវសហគ្រាសឌីជីថល ដោយការគាំទ្រជាចំហរទៅកាន់នូវអ្វីដែលគេហៅថា មានអ៊ិនធើណិត គឺមានអ្វីៗទាំងអស់ (IoT)។
- Video Advertisement -