ម៉ាស៊ីនត្រជាក់ LG ស្មាតម៉ូដែលថ្មីសម្រាប់ប្រើប្រាស់ក្នុងលំនៅដ្ឋាន

មុនអ្នកសម្រេចចិត្តទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ អ្នកត្រូវប្រាកដថាវាមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរ។ ប្រសិនបើអ្នកជ្រើសរើសផលិតផលខុស អ្នកអាចនឹងត្រូវខកបំណងនឹងលទ្ធផលនៃការប្រើប្រាស់ ហើយអាចនឹងទទួលបាននូវផលវិបាកជាអវិជ្ជមានផងដែរ។

ម៉ាស៊ីនត្រជាក់ LG ត្រូវបានរចនាឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដោយផ្តល់នូវផាសុកភាព និងគុណសម្បត្តិផ្សេងទៀតតាមរយៈមុខងារផ្សេងៗរបស់វា។ ម៉ាស៊ីនត្រជាក់ LG ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា LG Smart Inverter ដែលជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងសន្សំសំចៃថាមពលបានរហូតដល់ទៅ ៦៥% ។ ម៉ាស៊ីនត្រជាក់ LG នេះដំណើរការដោយស្ងប់ស្ងាត់ ដែលអាចឲ្យអ្នកគេងលក់ប្រកបដោយផាសុកភាព។ ទោះបីជាអាកាសធាតុខាងក្រៅក្តៅយ៉ាងណា ម៉ាស៊ីនត្រជាក់ LG ផ្តល់នូវខ្យល់ត្រជាក់លឿនជាងម៉ាស៊ីនត្រជាក់ម៉ាកផ្សេងដល់ទៅ៣០% ។ វាផ្តល់នូវភាពត្រជាក់លឿនដល់គ្រប់ជ្រុងនៃបន្ទប់ ហើយការបញ្ចេញអនុភាពត្រជាក់នេះនៅក្នុងបន្ទប់ធំៗគឺកាន់តែលឿនជាង។

Plasmaster Ionizer Plus ជាមុខងារមួយដែលជួយការពារអ្នកពីក្លិន និងសារធាតុគ្រោះថ្នាក់ នៅក្នុងខ្យល់ ដោយមានអ៊ីយ៉ុងជាង៣លានធ្វើការសម្អាតនូវខ្យល់ដែលឆ្លងកាត់ម៉ាស៊ីនត្រជាក់ និងផ្ទៃបរិវេណជុំវិញឲ្យកាន់តែមានសុវត្ថិភាព និងបរិស្ថានស្អាត។

Plasmaster Skin Care Ions គឺជាលក្ខណៈពិសេសមួយទៀតនៃបច្ចេកវិទ្យាឈានមុខរបស់ LG Plasmaster ដោយវាផ្តល់នូវសំណើមបន្ថែមសម្រាប់ស្បែកដ៏ទន់របស់មនុស្ស ព្រមទាំងរក្សាបរិស្ថានខាងក្នុងឲ្យមានសំណើមគ្រប់គ្រាន់ដើម្បីរក្សាបាននូវការរស់នៅដ៏ល្អប្រសើរ។ Plasmaster មានអ៊ីយ៉ុងដែលបំពេញមុខងារបានខ្ពស់ក្នុងរយៈចម្ងាយឆ្ងាយ ហើយ Plasmaster ត្រូវបានធ្វើតេស្ត បង្ហាញឃើញថាវារក្សាអត្រាសំណើមនៃស្បែកខ្ពង់ជាងធម្មតា ១៥% ដែលស្មើនឹង ៣ដងខ្ពស់ជាងម៉ាស៊ីនត្រជាក់គ្មាន Plasmaster ។ ចំណុចសំខាន់នៃមុខងារនេះ គឺថាអ៊ីយ៉ុងដែលបែកខ្ញែកទាំងនោះភ្ជាប់ខ្លួននឹងម៉ូលេគុលទឹកនៅក្នុងខ្យល់ដើម្បីបង្កើតជាសំណើមតូចៗ។ សំណើមតូចៗចូលទៅក្នុងស្រទាប់ស្បែក ហើយធ្វើឲ្យស្រទាប់ស្បែកខាងលើទន់ និងមានសំណើម។

ចុងក្រោយ Plasmaster TM Auto Cleaning គឺជាមុខងារលាងសំអាតដោយស្វ័យប្រវត្តិយ៉ាងឆាប់រហ័ស ដែលរារាំងការបង្កើតបាក់តេរីនិងផ្សិតនៅលើឧបករណ៍ផ្លាស់ប្តូរកំដៅ ហើយផ្តល់នូវបរិយាកាសល្អគួរជាទីពេញចិត្ត និងផាសុកភាព។ មុខងារលាងសម្អាតដោយស្វ័យប្រវត្តិនេះកម្ចាត់ចោលនូវសារធាតុទាំងអស់ដែលអាចប៉ះពាល់ដល់រាងកាយមនុស្ស តាមរយៈការកម្ចាត់ចោលនូវសំណើមនិងបាក់តេរីដែលនៅជាប់ក្នុងម៉ាស៊ីនត្រជាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]