ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវជួយវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ តាមរយៈមូលបត្របំណុលដែលក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) កំពុងលក់ ក្នុងតម្លៃសរុបប្រមាណ ៣០០លានដុល្លារ។
ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកសម្ដេចនេះ គឺស្របនឹងពាក្យស្លោក «ខ្មែរអាចធ្វើបាន» ពោលគឺចង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងស្រុក កសាងឡើងដោយថវិកាចេញពីក្នុងស្រុកផ្ទាល់។
សម្ដេចមានប្រសាសន៍ថា៖ «ការរកថវិកាចេញពីក្នុងស្រុក ទី១ គឺមានសុវត្ថិភាព ព្រោះវិនិយោគិនក្នុងស្រុក បើទោះជាមានបញ្ហាអ្វីក៏ដោយ ក៏ពួកគាត់មិនរត់ចោលស្រុកដែរ។ ប៉ុន្តែ បើវិនិយោគិនក្រៅប្រទេស គាត់ចង់ទៅពេលណាក៏បាន»។
«លើសពីនេះ ប្រភពទុនពីក្នុងស្រុក ក៏នឹងជួយជំរុញសេដ្ឋកិច្ចផងដែរ ព្រោះចរន្តថវិកានឹងវិលក្នុងស្រុកជាជាងវិលចេញទៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ការវិនិយោគខ្លួនឯងនេះ ក៏ដូចនឹងពាក្យស្លោកមួយទៀតថា “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” ពោលគឺការប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព» សម្ដេចបានបន្ថែម។
គួរបញ្ជាក់ថា ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបោះផ្សាយមូលបត្របំណុលមានការធានាក្នុងតម្លៃសរុបប្រមាណ ៣០០ លានដុល្លារ ដោយកន្លងមកបានលក់ឱ្យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុនានា បានជាង ៨០ លានដុល្លារហើយ។ (អានបន្ថែម)
ទុនដែលលក់មូលបត្រនេះ នឹងត្រូវយកមកប្រើប្រាស់សាងសង់គម្រោងព្រលានភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមកទល់បច្ចុប្បន្នសាងសង់បានប្រមាណ ២៧% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។ (អានបន្ថែម)