រចនាប័ទ្មក្នុងការតុបតែងពន្លឺតាមបែបបារាំង

ក្រុមហ៊ុន​លក់រាយ​លំដាប់​ខ្ពស់​ដែល​លក់​នូវ​ឧបករណ៍​បំភ្លឺ​បារាំង​ដែល​ជា​ម៉ាក​នាំមុខគេ គឺជា​ការបន្ថែម​ថ្មី​មួយ​ទៅ​ក្នុង​វិស័យ​តុបតែង​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​។ ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ លោក Kollian Koy សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Maison Bienvenue បាន​ពន្យល់​អំពី​របៀប​ដែល​ក្រុមហ៊ុន​គ្រោង​ផ្លាស់ប្តូរ​ការយល់ដឹង​នៅក្នុង​ទីផ្សារ​អំពី​គុណភាព ហត្ថ​កោសល្យ និង​ភាពស្រស់ស្អាត​ក្នុង​ការបំភ្លឺ​។​

តើ​អ្វី​ទៅ​ជា​ជម្រុញ​ឲ្យ Maison Bienvenue ចូលទៅក្នុង​ទីផ្សារ​កម្ពុជា​?

Maison Bienvenue តំណាង​ឱ្យ​ផលិតផល​ឧបករណ៍​បំភ្លឺ​ម៉ាក​ល្បី និង​សំខាន់​បំផុត​របស់​បារាំង​នៅ​ទូទាំង​ពិភពលោក​។ ដោយសារ​តែ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​បារាំង និង​កម្ពុជា វា​គ្រាន់តែ​ជាការ​ធម្មតា​ដែល​ធ្វើការ​នាំ​ចូល​មក​នូវ​ម៉ាក​ទាំង​នោះ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ខ្វះខាត​នូវ​ឧបករណ៍​បំភ្លឺ​ទំនើប​ទាន់សម័យ ខណៈ​ដែល​មាន​ការកើនឡើង​នូវ​ចំនួន​លំនៅឋាន និង​អចលនទ្រព្យ​ពាណិជ្ជកម្ម។

តើ​ក្រុមហ៊ុន​នឹង​ផ្គត់ផ្គង់​ឧបករណ៍​បំភ្លឺ​បែប​ណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ក្រុមហ៊ុន Maison Bienvenue ផ្តល់ជូន​នូវ​ផលិតផល​ឧបករណ៍​បំភ្លឺ​ទំនើបៗ​ជាច្រើន​ប្រភេទ​របស់​បារាំង​ដូចជា អំពូល​គ្រី​ស្តាល់ ប៉ូ​សឺ​ឡែន អំពូល​ស្រោបមាស និង​ដែក ២៤​កា​រ៉ាត់ និង​អំពូល​ល្អៗ​ជាច្រើន​ទៀត ដូចជា ទង់​ដែង ស្ពាន់ នី​កែ​ល ឬ​ក្រា​នី​ត។​

​តើ​មាន​អ្វី​ដែល​ធ្វើឲ្យ​ផលិតផល​ឧបករណ៍​បំភ្លឺ​របស់​ក្រុមហ៊ុន​លោក​ខុស​ពី​ម៉ាក​ផ្សេងទៀត​?

ម៉ាក​ផលិតផល​ឧបករណ៍​បំភ្លឺ​របស់​ប្រទេស​បារាំង​ដែល​នាំ​មក​ដោយ Maison Bienvenue គឺ​ជា​ផលិតផល​ហត្ថកម្ម​នៅក្នុង​ប្រទេស​បារាំង​ដោយ​ស្របតាម​ភាព​ជំនាញ​ជា​ប្រវត្តិសាស្ត្រ និង​ធានា​ភាពត្រឹមត្រូវ និង​គុណភាព ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការគោរព​បទដ្ឋាន​អ៊ឺរ៉ុប​ដែល​ស្ថិតក្នុង​ចំណោម​បទដ្ឋាន​ដែល​ហ្មត់ចត់​បំផុត​នៅក្នុង​ពិភពលោក​។​

ផលិតផល​នីមួយៗ​នៅក្នុង​ម៉ាក​របស់​យើង​មាន​លក្ខណៈ​ពិសេស រចនាប័ទ្ម និង​ការឆ្នៃប្រឌិត​របស់​វា​រៀងៗ​ខ្លួន​។​

​ចំពោះ​ផលិតផល Baccarat ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​អំពូល​ភ្លើង​គ្រី​ស្តាល់​ប្រណិត​បំផុត​នៅក្នុង​ពិភពលោក​។ ចំពោះ​ផលិតផល TISSERANT ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​អំពូល​ភ្លើង​សំរឹទ្ធ​ដែល​ល្អ​បំផុត​ដោយ​មាន​ស្រោប​មាស ២៤​កា​រ៉ាត់​។ ចំពោះ​ផលិតផល LUCIEN GAU ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​អំពូល​ភ្លើង​សំរិទ្ធ​ម៉ូត​បារាំង​យ៉ាង​ល្អ​វិសេស​ជាច្រើន​។​

​យើង​ប្រើប្រាស់​គ្រី​ស្តាល់ BOHEMIAN ឬ​ថ្ម​គ្រី​ស្តាល់ អាស្រ័យ​លើ​ម៉ូ​ដែលរ​បស់​ផលិតផល​យើង​។ ចំពោះ​ផលិតផល BERNARDAUD យើង​ប្រើ​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សិល្បៈ ដោយ​ការប្រើ​អំពូល​ភ្លើង​ប៉ូ​សឺ​ឡែន សម្រាប់​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​។ ចុង​ក្រោយ​ចំពោះ​ផលិតផល CVL យើង​ដាក់​ជូន​នូវ​ជម្រើស​នៃ​ការ​រចនា​ម៉ូដ​បែប​ទំនើប​ដោយ​ដៃ​នៅក្នុង​ប្រទេស​បារាំង​សម្រាប់​ការតុបតែង​ខាងក្នុង​បែប​សហ​សម័យ រួម​មាន​គម្រោង​លំនៅឋាន ឬ​អគារ​ពាណិជ្ជកម្ម​។​

​តាមរយៈ​ម៉ាក​ទាំង​នេះ ក្រុមហ៊ុន​មាន​នូវ​គ្រប់​តម្លៃ និង​ប្រភេទ​នៃ​តម្រូវការ​។​

តើ​អ្វី​ទៅ​ជា​ផលប្រយោជន៍ និង​បទពិសោធ ដែល​អ្នកទិញ​អាច​រំពឹង​ទទួលបាន​នៅ​ពេល​ពួក​គេ​ជ្រើសរើស​យក​ម៉ាក​ផលិតផល​របស់​ក្រុមហ៊ុន​លោក?

​ម៉ាក​ដែល​នាំ​មក​ដោយ​ក្រុមហ៊ុន Maison Bienvenue គឺជា​ម៉ាក​ប្រវត្តិសាស្ត្រ (Baccarat – ២៥០ ឆ្នាំ​, Bernardaud – ១៥០ ឆ្នាំ Lucien Gau – ១៥៦ ឆ្នាំ ជាដើម​) ដែល​ផ្តល់ជូន​នូវ​ផលិតផល​ដែល​ត្រូវ​បាន​រចនា​ឡើង​មាន​ភាព​ល្បី​រយៈពេល​យូរ និង​ត្រូវបាន​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។ ផលិតផល​របស់​ក្រុមហ៊ុន មាន​ភាពស្រស់ស្អាត​រហូត និង​មិន​អាច​មាន​ផលិតផល​ណា​ប្រៀបធៀប​ជាមួយ​បាន​ផ្នែក​គុណភាព​។ នៅក្នុង​អគារ​តាំង​បង្ហាញ​នៅក្នុង​រាជធានី​ភ្នំពេញ យើង​ផ្តល់​នូវ​ការស្វាគមន៍​ជា​លក្ខណៈ​ឯកជន និង​ផ្ទាល់ខ្លួន ហើយ​យើង​ធានា​នូវ​ការយល់ដឹង​យ៉ាង​ល្អឥតខ្ចោះ​នៃ​ផលិតផល និង​ម៉ាក​របស់​យើង។ ដំបូន្មាន​របស់​យើង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​របស់​យើង និង​គម្រោង​នីមួយៗ​។ ផលិតផល​នីមួយៗ​របស់​យើង អាច​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ការបង្ហាញ​ជា​លក្ខណៈ 3D សម្រាប់​ការសម្រេចចិត្ត​នៅក្នុង​បរិបទ​របស់​អតិថិជន​ម្នាក់ៗ​។ ចំពោះ​អតិថិជន​ដែល​មាន​តម្រូវការ យើង​អាច​ផលិត​នូវ​ឧបករណ៍​បំភ្លឺ​តាម​តម្រូវការ​របស់​អតិថិជន ដោយ​មាន​ជម្រើស​សម្ភារ ពណ៌ និង​ភាព​ល្អ​វិសេស​ជាច្រើន​ជម្រើស។​

ចុងក្រោយ យើង​ធានា​លើ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​របស់​យើង​ដែល​មានន័យថា មានតម្លៃ​ប្រកួតប្រជែង​នៅ​ក្នុង​ការ​ចែកចាយ និង​តម្លើង​នៅក្នុង​ប្រទេស​កម្ពុជា និង​ការផ្តល់​សេវាកម្ម​បន្ទាប់​ពី​ការលក់ ព្រម​ទាំង​ការផ្តល់​នូវ​គ្រឿងបន្លាស់​សម្រាប់​ផលិតផល​នី​មួយៗ​របស់​ក្រុមហ៊ុន​យើង។

​តើ​នរណា​ជា​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​លោក​នៅក្នុង​ប្រទេស​កម្ពុជា​? តើ​លោក​មាន​បំណង​កំណត់​យក​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជា​អតិថិជន​គោលដៅ​ដែរឬទេ​? ប្រសិនបើ​មាន​កំណត់​យក តើ​ប្រភេទ​ណា​ដែរ​?

​អតិថិជន​របស់​យើង​រួមមាន ក្រុម​អ្នក​មាន​ដែល​ចង់​ព្យួរ​ចង្កៀង​ជាប់​ពិតាន​នៅក្នុង​គម្រោង​ផ្ទះ​របស់​ពួកគេ​។ តាមរយៈ​ផលិតផល​របស់​យើង អតិថិជន​អាច​បង្ហាញ​ពី​ចំណូលចិត្ត និង​ភាពខុស​គ្នា​របស់​ពួកគេ​ស្របតាម​ឋានៈ​របស់​ខ្លួន​នៅក្នុង​សង្គម​។ ម្យ៉ាងទៀត យើង​ចរចារ​ជាមួយ​អតិថិជន​ដែល​ប្រកប​របរ​វិជ្ជាជីវៈ​ដែល​កំពុងតែ​ស្វែងរក​ផលិតផល​មាន​គុណភាព​ស្របតាម​ស្តង់ដារ​អឺរ៉ុប​។ ដូច្នេះហើយ​ទើប​យើង​ផ្តល់​នូវ​ឧបករណ៍​បំភ្លឺ CVL ដែល​ការ​រចនា​បែប​សហ​សម័យ​របស់​ផលិតផល​នេះ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការ​រចនា​ផ្ទៃ​ខាងក្នុង​សម្រាប់​ខុន​ដូ បុរី គម្រោង​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ជាដើម​។ ចង្កៀង​ព្យួរ​ពិតាន​ម៉ាក Baccarat និង Tisserant ក៏​ត្រូវបាន​យក​ទៅ​បំពាក់​នៅក្នុង​គម្រោង​សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយ ៥ ជាច្រើន​នាពេលខាងមុខ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​ធ្វើឲ្យ​ហាក់​ក្លាយ​ជា​វិ​មានប្រកប​ដោយ​កិត្យានុភាព​នៃ​ពិភពលោក​។​

​តើ​ក្រុមហ៊ុន​នឹង​មាន​ផ្តល់ជូន​នូវ​សេវាកម្ម​រចនា​ភ្លើង​បំភ្លឺ​ជាមួយ​និង​ការលក់​ផលិតផល​នៅក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ​?

ក្រុមហ៊ុន Maison Bienvenue ធ្វើ​ការផ្គត់ផ្គង់​អតិថិជន​ជា​បុគ្គល ព្រមទាំង​អតិថិជន​ជា​អ្នក​វិជ្ជាជីវៈ ដោយ​ផ្តល់​នូវ​ជម្រើស​ឧបករណ៍​បំភ្លឺ​ស្រប​ទៅ​នឹង​គម្រោង​របស់​ពួកគេ (​ស្ទា​យ ចំនួន​អំពូល​ភ្លើង ទីតាំង ទំហំ ពណ៌ ជាដើម​)​។ Masison Bienvenue ក៏​ផ្តល់​ជូន​នូវ​សេវា​អតិថិជន​លើ​ផលិតផល​ដែល​មាន​ស្រាប់ និង​សេវាកម្ម​ផ្ទាល់​ខ្លួន​ផង​ដែរ​។​

​តើ​លោក​ធ្វើការ​វាយតម្លៃ​បែបណា​លើ​គុណភាព​បច្ចុប្បន្ន ប្រភេទ និង​ជម្រើស​នៃ​ការផ្តល់ជូន​របស់​ក្រុមហ៊ុន​នៅ​លើ​ទីផ្សារ​ឧបករណ៍​បំភ្លឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

ទីផ្សារ​កម្ពុជា​ត្រូវបាន​កំណត់​លក្ខណៈ​ដោយ​ការផ្គត់ផ្គង់​នូវ​ឧបករណ៍​បំភ្លឺ​តំលៃថោក​ជាច្រើន ដែល​ផលិត​នៅ​ប្រទេស​ចិន ហើយ​ដែល​ជា​ញឹកញាប់​មាន​ការចម្លង​ពី​ម៉ូដ​បារាំង ឬ​អ៊ីតាលី ដែល​មិន​មាន​បញ្ជាក់​សញ្ញា​នៃ​ក្រុមហ៊ុន​ផលិតផល​ដើម។​

ទីផ្សារ​កម្រិត​ទាប​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ឧបករណ៍​បំភ្លឺ​ធ្វើ​ពី​កញ្ចក់ (​ប៉ុន្តែ​ខ្លះ​ហៅ​ខុស​ថា​ជាគ្រី​ស្តាល់​) ឬ​គ្រី​ស្តាល់​សំយោគ (​ប្លា​ស្ទិច​គីមី​ដែល​ស្រ​អាប់ពេល​ត្រូវ​ជាមួយនឹង​ពន្លឺ​) ចំណែក​ទីផ្សារ​កម្រិត​កណ្តាល​គឺ គ្រី​ស្តាល់​Bohemian (​តំលៃ​សមរម្យ​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​មាន​ការធានា​ដែល​មាន​កំណត់​ត្រឹម​មួយឆ្នាំ​) ហើយ​ទីផ្សារ​កម្រិត​ខ្ពស់​គឺ ម៉ាក​ផលិតផល​ឧបករណ៍​បំភ្លឺ​របស់​ក្រុមហ៊ុន Maison Bienvenue (​គ្រី​ស្តាល់ Baccarat របស់​បារាំង​ដោយ​មាន​ការធានា​មួយជីវិត ឬ​ស្រោប​ទឹក​មាស ២៤​កា​រ៉ាត់ ដោយ​លាបថ្នាំ​ការពារ epoxy សម្រាប់​ការប្រើប្រាស់​រយៈពេល​វែង​)​។​

នៅក្នុង​ទីផ្សារ​កម្រិត​ខ្ពស់​នេះ Masion Bienvenue គឺជា​ម៉ាក​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នាពេល​បច្ចុប្បន្ន​នេះ ដែល​ផ្តល់ជូន​នូវ​ផលិតផល​បំភ្លឺ​ក្នុង​គុណភាព​កម្រិត​នេះ ជា​ផលិតផល​ផលិត​ដោយ​ដៃ​នៅ​ប្រទេស​បារាំង ហើយ​ផ្តល់​នូវ​ការបំភ្លឺ​នៅ​ក្នុងគ្រី​ស្តាល់ ឬ​ក្នុង​មាស ២៤ កា​រ៉ាត់ ដោយ​គ្មាន​គូ​ប្រកួតប្រជែង​បាន​។​

​ដោយ​ផ្អែក​លើ​បទពិសោធ​ជា​សកល​របស់​លោក តើ​អ្វី​ជា​បញ្ហា​សំខាន់​ទាក់ទង​ទៅ​នឹង​ការបំភ្លឺ​នៅក្នុង​អគារ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អ្វី​ដែល​គេ​អាច​ធ្វើបាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​?

គុណភាព​នៃ​ការបំភ្លឺ​ដែល​ត្រូវបាន​ប្រើ​នៅ​ក្នុង​គម្រោង​នាពេល​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មិន​អាច​យល់​បាន​នោះ​ទេ។ អ្នក​អភិវឌ្ឍន៍ គ្រាន់​តែ​គិត​ពី​ការបំភ្លឺ តាម​ទៅ​មុខងារ​ធម្មតា​ប៉ុណ្ណោះ​។ មែនទែនទៅ ប្រតិបត្តិ​ករមា​ន​ថវិកា​តិចតួច​ណាស់​សម្រាប់​ឧបករណ៍​បំពាក់ រួម​ទាំង​ឧបករណ៍​បំភ្លឺ​ផងដែរ​។ ពួកគេ​ពឹងផ្អែក​លើ​ការ​រចនា និង​ការទំនាក់ទំនង​ដើម្បី​ឲ្យ​គម្រោង​របស់​ខ្លួន​ស្ថិតនៅក្នុង​ទីផ្សារ​លំដាប់​ខ្ពស់ ឬ​ទីផ្សារ​ប្រណីត។​

​ផ្ទុយ​មកវិញ យើង​គិតថា​ការបំភ្លឺ​ត្រូវតែ​ជា​ផ្នែក​មួយ​នៃ​ការ​រចនា​ជារួម ព្រោះ​វា​បាន​នាំមក​នូវ​សោភ័ណភាព និង​ការបង្កើន​គុណភាព​នៃ​គម្រោង។​

​ឧទាហរណ៍ គម្រោង​ជា​ច្រើន​មានឈ្មោះ​ជា​បារាំង ដោយសារតែ​ប្រទេស​បារាំង​នៅតែ​ជា​ឈ្មោះ​ដែល​បង្ហាញ​ពី​គុណភាព ការសម្រិតសម្រាំង និង​កិត្យានុភាព​។ ពាក្យ​ថា​បារាំង និង​គុណភាព​បារាំង ធ្វើឲ្យ​ការល​ក់​កាន់តែ​ល្អប្រសើរ​។ ប្រសិន​បើ​ពួកគេ​ដាក់​គំនិត​ជាមួយ​និង​ភាព​ប្រណីត​របស់​បារាំង​នេះ យើង​គិតថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​ទៅ​ឆ្ងាយ​បន្ថែមទៀត​នៅក្នុង​វិធីសាស្ត្រ​របស់ខ្លួន និង​ត្រូវ​រួមបញ្ចូល​ឧបករណ៍​បំភ្លឺ​ម៉ាក​បារាំង​មួយ​ចំនួន​នៅក្នុង​គម្រោង​របស់​ខ្លួន​។​

​យើង​ជឿ​ថា​វា​គឺជា​ការចាំបាច់​ដើម្បី​ឱ្យមាន​ស្ថិរភាព​ជាទូទៅ​មួយ​ចំនួន ដើម្បី​ឲ្យ​អតិថិជន​នៃ​គម្រោង​ទាំងនេះ​ទុក​ចិត្ត​មិន​មែន​ត្រឹម​តែ​លើ​អ្វី​ដែល​ពួកគេ​ឮ ប៉ុន្តែ​លើ​អ្វី​ដែល​ពួកគេ​មើលឃើញ និង​បាន​ប៉ះ​ផងដែរ​។

- Video Advertisement -