រដ្ឋកាត់ដី ០៣ទីតាំង ទំហំជាង ១៣ហិកតា នៅបឹងតាមោកឱ្យឯកជនអភិវឌ្ឍ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីចំនួន ០៣ទីតាំង មានទំហំជាង ១៣ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ឱ្យជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា។ នេះបើតាមអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

ដីកាត់នេះ ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិ​​ឯកជនរបស់រដ្ឋ។

ដីទាំង ០៣ទីតាំងនោះរួមមាន៖

  • ទីតាំងទី១៖ មានផ្ទៃដី ទំហំ ៦៤.៥២៤ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ទីតាំងទី២៖ មានផ្ទៃដី ទំហំ ៥៩.៤០១ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ទីតាំងទី៣៖ មានផ្ទៃដី ទំហំ ៩.៨០៤ ម៉ែត្រក្រឡា ស្ថិតនៅ ភូមិព្រៃស្វាយ សង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដីទាំង ០៣ទីតាំងខាងលើនេះ ត្រូវបានផ្តល់ជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។

ជាមួយគ្នានេះ កន្លងមក ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩លើក ឬស្មើនិង ៦៨២ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ (អានបន្ថែម)

បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគផ្ទៃបឹងតាមោក ១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌ និង ចំនួន ៤ហិកតាទៀត ឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បីសាងសង់អគារទីស្ដីការក្រសួងថ្មី។ (អានបន្ថែម និងបន្ថែម)

ដោយឡែក ក្នុងឆ្នាំ២០២២ រដ្ឋបានធ្វើអនុប្បយោគផ្ទៃដីជាង ៦.១ហិកតា លើបឹងតាមោកពីទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ទៅទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលត្រូវបានធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់​។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]