រដ្ឋចេញច្បាប់លើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះការពង្រីកគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានដាក់ចេញនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ)​។ នេះបើតាមប្រកាសលេខ ៣១៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ប្រកាសនេះ បានកំណត់ឱ្យដឹងថា គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល សំដៅដល់ការពង្រីកនៃ គ.ល.គ ដូចខាងក្រោម៖

ក. ការពង្រីកផលិតកម្មដែលមានស្រាប់។

ខ. ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា។

គ. ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន។

ឃ. ករណីការពង្រីកសកម្មភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

បន្ថែមពីនេះ ចំពោះ គ.ព.គ.ល.គ. ត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលទៅតាមសកម្មភាពវិនិយោគ នៃគម្រោងដើម ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម)

បន្ទាប់ពីទទួលបានការអនុញ្ញាតពង្រីកសកម្មភាព គ.ល.គ. ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីអនុគណៈកម្មាធិការវិនិយោ​គរាជធានីខេត្ត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតបញ្ជាក់ស្តីពីការលើកលែងពន្ធលើប្រាក់ចំណូលចំពោះ គ.ព.គ.ល.គ.។

ប៉ុន្តែ គ.ព.គ.ល.គ. នឹងមិនទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលឡើយ ប្រសិនបើគម្រោងនោះជា៖

១.សហគ្រាសមិនបានប្រើប្រាស់ទុនពង្រីក គ.ល.គ. សម្រាប់វិនិយោគលើសម្ភារៈសាងសង់ និងសម្ភារៈ បរិក្ខារផលិ​ត​កម្មថ្មី ដែលបានស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន។

២.សហគ្រាសមិនបានដាក់ទុនពង្រីក គ.ល.គ. គ្រប់ចំនួនតាមការអនុញ្ញាត មុនផុតរយៈពេលលើកលែងពន្ធ ចំពោះ គ.ព.គ.ល.គ.។

៣.សហគ្រាសមិនបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]