រដ្ឋ​ចេញវិធានការលើកលែង​ពន្ធចំពោះការវិនិយោគ​លើអគារជាប់គាំងជិត៤០០ នៅ​​ព្រះសីហនុ

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។

ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ តួលេខដ៏ច្រើនសន្ធឹកនេះ បានបញ្ជាក់ពីភាពបន្ទាន់និងចាំបាច់សម្រាប់ការអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាអគារនៅសល់មិនទាន់សាងសង់រួច។

បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានគម្រោងចំនួន ២៩ (ស្នើនឹង ៥៣អគារ) គម្រោងកំពុងដំណើរការសាងសង់ មានគម្រោងចំនួន ១៦១ (ស្នើនឹង ១៧៧អគារ) បានបញ្ចប់ ប៉ុន្តែមិនដំណើរការ។ មានគម្រោងចំនួន ៣៤១ (ស្នើនឹង ៣៦៤ អគារ) ផ្អាកការសាងសង់ និងគម្រោងចំនួន ៤៣៤​(ស្មើនឹង ៤៧៥អគារ) ជាគម្រោងបានសាងសង់រួច និងបានដាក់ដំណើរការ។ ព័ត៌មាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនាពេលថ្មីៗនេះ ស្តីពី “វិធានការដោះស្រាយគម្រោងវិនិយោគដែលនៅទ្រឹងក្នុងខេត្តព្រះសីហនុ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្នុងការដោះស្រាយបញ្ហាជាប្រព័ន្ធនេះ រដ្ឋាភិបាលកំពុងវាយតម្លៃករណីនីមួយៗ និងផ្តល់ការគាំទ្រតាមគោលដៅ ដើម្បីធានាបាននូវដំណោះស្រាយដ៏ទូលំទូលាយមួយ។ “វិធានការជាកញ្ចប់នៃការលើកទឹកចិត្តសម្រាប់អគារមិនទាន់បញ្ចប់ទាំងនេះ ដែលបានដាក់ឱ្យប្រើប្រាស់ក្នុងខែមីនា រួមមានទាំងវិធានការផ្តល់អត្ថប្រយោជន៍ដល់អ្នកចង់មកវិនិយោគលើអគារទាំងនេះឡើងវិញ ទាំងផ្នែកពន្ធដារ និងមិនមែនពន្ធដារ។ សម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើអគារទាំងនេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ មានវិសាលភាពលើកលែងពន្ធលើការចុះបញ្ជីសម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យរវាងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ការលើកលែងពន្ធកាត់ទុក សម្រាប់ការជួលអចលនទ្រព្យរយៈពេល ៣ ទៅ ៥ ឆ្នាំ។ ការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល០៩ឆ្នាំ និងការលើកលែងពន្ធអប្បបរមាសម្រាប់រយៈពេល០៩ឆ្នាំ។ ចំណែកឯ ការលើកទឹកចិត្តមិនមែនពន្ធដារ មានដូចជាការលើកលែងចំពោះបញ្ហាកង្វះលិខិតអនុញ្ញាត បញ្ហារចនាសម្ព័ន្ធសំខាន់ៗ និងបញ្ហាប្រឈមនៃតម្រូវការទីផ្សារជាដើម» នេះបើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងអំឡុងពេលទស្សនកិច្ចជាមួយគណៈប្រតិភូធុរកិច្ចរបស់ AmCham Cambodia ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងចុះផ្សាយដោយ Cambodia Investment Review កាលពីថ្ងៃទី ២១ ខែវិច្ឆិកា។​

លោកអភិបាលរងបានបន្ថែមថា “គោលបំណងនៃវិធានការលើកទឹកចិត្តទាំងនេះគឺដើម្បីទាក់ទាញការវិនិយោគថ្មី ជៀសវាងការរុះរើ ឬការបោះបង់ចោលគម្រោងដែលមិនទាន់បានបញ្ចប់ទាំងនេះ”។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ពីផែនការសកម្មបន្ទាប់ ដោយបង្ហាញឱ្យដឹងថា អគារដែលមិនទាន់សាងសង់ប្រមាណ ៤០០ ត្រូវបានគេកំណត់ថាជាគោលដៅវិនិយោគដ៏មានសក្ដានុពល ដែលការវិនិយោគលើអគារនីមួយៗមានការលើកទឹកចិត្តជាច្រើនដើម្បីជំរុញឱ្យបញ្ចប់ការសាងសង់។

លោកអភិបាលរងក៏បានបន្ថែមថា “វិធីសាស្រ្តប្រកបដោយចក្ខុវិស័យនេះ មានគោលបំណងបង្កើនកម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធទំនើប និងទីតាំងយុទ្ធសាស្ត្ររបស់ខេត្តព្រះសីហនុឡើងវិញ ដើម្បីប្រែក្លាយខេត្តនេះជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារដ៏សំខាន់នៅក្នុងអាស៊ាន”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]