ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើការដ្ឋានស្តារប្រឡាយ និងលូទឹក នៅក្នុងទីក្រុងសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា។ គម្រោងនេះ គ្រោងចំណាយ ១០ពាន់លានរៀល ឬប្រមាណ ២.៥លានដុល្លារ។
ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៩ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន។
តាមរយៈគម្រោងនេះ ប្រឡាយបង្ហូរទឹក នៅក្នុងក្រុងចំនួន៥ខ្សែ នឹងត្រូវពង្រីក កាន់តែធំ និងជីកជ្រៅជាងមុន ដើម្បីធានាដល់ការបង្ហូរទឹក បញ្ចៀសការជន់លិចនៅរដូវវស្សា។ គម្រោងស្តារប្រព័ន្ធឡាយ និងលូបង្ហូរទឹកនេះ គ្រោងបញ្ចប់នៅខែមីនាឆ្នាំ២០២០ខាងមុខ។
ឯកឧត្តម ស៊ុន ចាន់ថុល គម្រោងនេះគឹជាការឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើ ការស្តារអូរ និងប្រឡាយធម្មជាតិទាំង៥ និងលូដែលមានស្រាប់ ដែលកំពុងទទួលរងការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹក និងដោះស្រាយជំនន់ទឹកភ្លៀង។
គួរបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុ ក៏បានរងការជន់លិចយ៉ាងខ្លាំងដោយជំនន់ទឹកភ្លៀង។
យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅក្រុងសីហនុមានរហូតដល់ ២៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤៧,០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០។
កាលពីខែវិច្ឆិការកន្លងទៅ ការដ្ឋានស្ថាបនាផ្លូវ ចំនួន ៣៤ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ ក្នុងក្រុងសីហនុ ត្រូវបានបើកដំណើរការសាងសង់ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបម្រើឱ្យវិស័យទេសចរណ៍ ៕
