រដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី

ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ

ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ
ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង ខណៈពេលដែលគេត្រូវដាក់ចេញផែនការកាត់បន្ថយការប្រើរថយន្តឯកជនដែលជាមូលហេតុនៃការបញ្ចេញកាបូនដ៏ចម្បង ដែលវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ប៉ុន្តែបើក្រឡេកមកមើលតំបន់ភាគឦសាននៃសង្កាត់ចៅយ៉ាង នៃរដ្ឋធានីប៉េកាំងនៅពេលថ្មីៗនេះ គឺមិនមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ទេ ខណៈដែលមនុស្សភាគតិចណាស់មានរថយន្តផ្ទាល់ខ្លួន ហើយ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមិនសមស្របតាមតម្រូវការ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានរៀបចំផែនការ និងគូសប្លង់នៃរដ្ឋធានីប៉េកាំង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានចំនួនប្រាំផ្សេងទៀត បានចាប់ផ្តើមអភិវឌ្ឍខ្សែរថភ្លើងជាច្រើន និងស្ថានីយរថភ្លើងក្រោមដីចំនួនពីរសម្រាប់ប្រជាជនរស់នៅក្នុងសង្កាត់មួយនេះ។ នៅក្នុងដំណើរការនេះ គេចង់លើកកម្ពស់ការផ្លាស់ប្តូរជារួម និងការបង្កើតឡើងវិញនូវគម្រោងក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តឱ្យមានរបៀបផ្សេងៗនៃមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថាន រួមទាំងការលើកទឹកចិត្តឱ្យប្រើប្រាស់ទោចក្រយានយន្តផងដែរ។

ការស្វែងរកទីតាំងផ្លូវដែកល្អបំផុត
ក្រុមអ្នកគូសប្លង់បានដឹងថាប្រព័ន្ធដឹកជញ្ជូនថ្មីត្រូវតែរចនាឡើងយ៉ាងឆ្លាតវៃ។ ការដាក់ចេញនូវខ្សែផ្លូវរថភ្លើង និងស្ថានីយមិនត្រឹមត្រូវអាចបង្អាក់ការប្រើប្រាស់របស់ប្រជាជន ដែលបណ្តាលឱ្យពួកគេខកចិត្ត និងបន្តពឹងផ្អែកមធ្យោបាយចាស់ដែលបញ្ចេញឧស្ម័នកាបូនជាចម្បង ឬទម្រង់នៃការដឹកជញ្ជូនដែលបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត។ ពួកគេក៏ត្រូវបង្កើតផែនការដែលលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទាំងអស់ ក្រុមការងារត្រូវធានាថាគម្រោងនេះនឹងត្រូវបានប្រើប្រាស់ដោយការវិភាគ និងការតភ្ជាប់រមធ្យោបាយផ្សេងៗនៃការធ្វើដំណើរទៅកាន់ ប្រព័ន្ធផ្លូវដែក ក៏ដូចជាការព្យាករណ៍ពីតម្រូវការធ្វើដំណើរ។

ការវិភាគចរាចរណ៍សម្រាប់ជាព័ត៌មានក្នុងការគូសប្លង់
ក្រុមការងារឌីហ្សាញបានកំណត់ថា ពួកគេអាចគណនាតម្រូវការឆ្លងកាត់ផ្លូវដែក និងព្យាករណ៍រំហូរចរាចរណ៍ជាមួយនឹងរបៀបចរាចរណ៍ផ្សេងៗគ្នាដោយប្រើកម្មវិធី CUBE។ នៅក្នុងកម្មវិធីនេះ ពួកគេបានកំណត់រំហូរធ្វើដំណើរសរុប ការបែងចែក និងរបៀបនៃការដឹកជញ្ជូនទៅ-មកនៅក្នុងសង្កាត់មួយ រួមជាមួយនឹងតម្រូវការតភ្ជាប់ការដឹកជញ្ជូនរវាងស្ថានីយ និងស្ថានីយ។ ដោយផ្អែកលើការវិភាគនោះ ក្រុមអ្នកគូសប្លង់បានកំណត់ពីរបៀបសាងសង់ផ្លូវឆ្លងកាត់ជាមណ្ឌលតូចៗទៅតាមតំបន់ ក៏ដូចគ្នាផងដែរ អំពីរបៀបកំណត់កាលវិភាគចែករំលែកការប្រើប្រាស់កង់សាធារណៈ ឡានក្រុងខ្នាតតូច និងរថយន្តសាធារណៈ ជាមួយការតភ្ជាប់ផ្លូវដែកផ្សេងទៀត។

បន្ទាប់ពីការវិភាគដំបូង ក្រុមការងារបានប្រើប្រាស់កម្មវិធី CUBE សម្រាប់ការវិភាគដោយស្វ័យប្រវត្តិបន្ថែមទៀត ដែលពិចារណាលើការប្រើប្រាស់ដីធ្លី និងការផ្លាស់ប្តូរចំនួនប្រជាជន ដែលជួយសម្រួលការតភ្ជាប់ការដឹកជញ្ជូនទៅតាមតម្រូវការ។

ការរចនាដ៏ឆ្លាតវៃដើម្បីកាត់បន្ថយការបំពុល
ដោយផ្អែកទៅលើការរចនាប្លង់នៃខ្សែរថភ្លើង និងស្ថានីយតាមតម្រូវការដែលបានព្យាករណ៍ ក្រុមអ្នកគូសប្លង់បានបង្កើតប្រព័ន្ធធ្វើដំណើរដ៏ឆ្លាតវៃដែលអាចនាំអ្នកធ្វើដំណើរទៅដល់តំបន់ទាំងមូលក្នុងរយៈពេល 10នាទី និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការធ្វើដំណើរបាន 15%។ នេះការលើកទឹកចិត្តដល់ការប្រើប្រាស់ខ្សែផ្លូវដែក ក៏ដូចជាការធ្វើផែនការ និងការផ្តល់ការតភ្ជាប់ទៅនឹងមធ្យោបាយដឹកជញ្ជូនដែលបញ្ចេញកាបូនទាប និងលុបបំបាត់ការបំពុលខ្យល់រហូតដល់គោលដៅចុងក្រោយដែលគេចង់បាន នឹងកាត់បន្ថយការប្រើប្រាស់យានយន្តដែលបញ្ចេញកាបូន ព្រមទាំងកាត់បន្ថយការបំពុលខ្លាំងក្នុងបរិយាកាស។

ខណៈ​​ដែល​ភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយក្នុង​ទីក្រុងដ៏មមាញឹក និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាពរបស់អ្នកធ្វើដំណើរ ប្រព័ន្ធផ្លូវដែកក៏បានរួមបញ្ចូលផងដែរនូវកន្លែងផ្ទុកថាមពល ដើម្បីធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ថាមពល និងតម្រូវការ ដើម្បីបង្កើនប្រសិទ្ធភាពថាមពលបន្ថែមទៀត។

ការសិក្សាគម្រោងដោយប្រើកម្មវិធី CUBE

លទ្ធផល/ការពិត៖

  • ការរចនាផ្លូវដែកដែលអ្នកធ្វើដំណើរអាចទៅដល់តំបន់ទាំងមូលក្នុងរយៈពេល 10 នាទី ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការធ្វើដំណើរបានរហូត 15%។
  • ការលើកទឹកចិត្តដល់ការប្រើប្រាស់ខ្សែផ្លូវដែក ក៏ដូចជាការផ្តល់នូវការតភ្ជាប់ទៅនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗដែលមានបញ្ចេញកាបូនទាប និងការលើកទឹកចិត្តដល់ការប្រើប្រាស់កង់ នឹងកាត់បន្ថយការប្រើប្រាស់យានយន្តដែលបញ្ចេញកាបូនខ្ពស់ និងការបំពុលបរិយាកាសខ្លាំង ខណៈពេលដែលមធ្យោបាយថ្មីមានភាពងាយស្រួលជាងក្នុងការធ្វើដំណើរឆ្លងកាត់ទីក្រុងដ៏មមាញឹក។
  • ប្រព័ន្ធផ្លូវដែកក៏រួមបញ្ចូលកន្លែងផ្ទុកថាមពលផងដែរ ដើម្បីធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ថាមពល និងតម្រូវការ និងការធ្វើឱ្យប្រសិទ្ធភាពថាមពលកាន់តែប្រសើរឡើង។

សម្រង់៖ “តាមរយៈការប្រើកម្មវិធី CUBE ដើម្បីវិភាគរំហូរចរាចរណ៍ គម្រោងនេះបានផ្តល់នូវមូលដ្ឋានរឹងមាំសម្រាប់ការរៀបចំផែនការ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការរៀបចំសមត្ថភាពដឹកជញ្ជូនសាធារណៈសម្រាប់មណ្ឌលផ្លូវដែកតូចៗ។ ប្រព័ន្ធនេះផ្តល់នូវការទស្សន៍ទាយទិន្នន័យ និងការវិនិច្ឆ័យបែបវិទ្យាសាស្ត្រសម្រាប់ការសាងសង់កន្លែងបង្ហាញផ្លូវខ្នាតតូចកណ្តាលផ្លូវដែក ការរៀបចំកាលវិភាគបែងចែកកង់សាធារណៈ ឡានក្រុងខ្នាតតូច រថយន្តសាធារណៈ និងរបៀបតភ្ជាប់ជាមួយផ្លូវដែកផ្សេងទៀត។” – Tong Sheng, Smart City Planner, Beijing Municipal វិទ្យាស្ថានផែនការ និងរចនាទីក្រុង


រូបថតរបស់
Beijing Municipal Institute of City Planning & Designបង្ហាញពីការលើកទឹកចិត្តឱ្យប្រើប្រាស់ខ្សែផ្លូវដែក ក៏ដូចជាការផ្តល់នូវការតភ្ជាប់ទៅមធ្យោបាយដឹកជញ្ជូនដែលបញ្ចេញកាបូនទាបដើម្បីតភ្ជាប់ទៅកាន់គោលដៅចុងក្រោយ នឹងជួយសម្រួលដល់អ្នកបើកបរយានយន្តដែលបញ្ចេញកាបូន ប្រើពេលខ្លីក្នុងការស្វែងរកគោលដៅនានាក្នុងទីក្រុងដ៏មមាញឹក។

ភាពកកស្ទះចរាចរណ៍នៅក្នុងទីក្រុងចៅយ៉ាង
ខ្សែរថភ្លើងថ្មី និងការតភ្ជាប់មធ្យោបាយធ្វើដំណើរជាមួយរថយន្តក្រុង និងកង់សាធារណៈ

អ្នកនិពន្ធ៖ លោក Prathamesh Gawde ប្រធានផ្នែកទីផ្សារផលិតផលជាន់ខ្ពស់នៅក្រុមហ៊ុន Bentley Systems ដែលផ្តោតលើយុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយចង្កោមកម្មវិធីគូសប្លង់អគាររបស់ Bentley។ លោក Prathamesh គឺជាអ្នកជំនាញផ្នែកទីផ្សារឌីជីថលដែលមានការទទួលស្គាល់បទពិសោធន៍ និងជំនាញដ៏សម្បូរបែបក្នុងការបង្កើតគំនិត ការអភិវឌ្ឍន៍ និងការប្រតិបត្តិទីផ្សារស្វែងរកប្រាក់ចំណូល ទីផ្សារឌីជីថល ទីផ្សារតាមគណនី និងយុទ្ធសាស្ត្រ និងកម្មវិធីបង្កើតតម្រូវការនៅក្នុងបរិយាកាសសាជីវកម្មសកល និងផ្តល់សន្ទុះ។ មុនពេលចូលរួមជាមួយ Bentley Systems Prathamesh បានកាន់កាប់មុខតំណែងទីផ្សារ និងការអភិវឌ្ឍន៍អាជីវកម្មជាច្រើនជាមួយក្រុមហ៊ុន IT និងវិស្វកម្មផលិតផល/សេវាកម្មឈានមុខគេមួយចំនួន។ លោក Prathamesh បានទទួលសញ្ញាប័ត្រអនុបណ្ឌិតក្នុងការសិក្សាគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Mumbai ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈអ៊ីម៉ែល Prathamesh.gawde@bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, and CUBE are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]