រដ្ឋនិងអង្គការCDIA រួមគ្នារៀបចំប្រព័ន្ធរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានសហការជាមួយអង្គការ CDIA ក្នុងការអនុវត្តគម្រោងសិក្សាពេញលេញលើលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប។ នេះបើតាមកិច្ចពិភាក្សា ស្ដីពី “Electric bus fleets  as public service in Siem Reap city” កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ និងកាត់បន្ថយការបញ្ចេញឧស្ម័ន​កាបូន CO2 ទាបនៅក្នុងទីក្រុងសៀមរាបផងដែរ។

ជាមួយនឹងការអនុវត្តគម្រោងនេះនៅក្នុងខេត្តសៀមរាប កន្លងមក វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ប្រចាំនៅកម្ពុជា  ក៏ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ចង់បង្កើតគម្រោងរថយន្តក្រុងអគ្គិសនីក្នុងក្រុងសៀមរាប ខណៈវិទ្យាស្ថាននេះ កំពុងសិក្សាលទ្ធភាពគម្រោងជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ (អានបន្ថែម)

ទន្ទឹមនឹងនេះដែរ​ BYD Auto Industry ជាក្រុមហ៊ុនដ៏ធំមួយ ដែលនាំចូលយានយន្តអគ្គិសនីរបស់ចិនមកកម្ពុជា ក៏បានបង្ហាញពីផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ (អានបន្ថែម)

ការវិនិយោដ៏ធំនេះ គឺដើម្បី​ចូលរួមពង្រីកការប្រើប្រាស់​យានយន្តអគ្គិសនី​ដោយឈរ​លើ​​ចក្ខុ​វិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែ​នការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។

- Video Advertisement -