ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងទេសចរណ៍បានបង្ហាញគម្រោង បង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។
នេះបើតាមឲ្យដឹងពី ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៦ ខែតុលា នេះ។
ឯកឧត្តម ថ្លែងថា៖ «ការបង្កើតទីក្រុងសៀមរាបថ្មី គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់ នាពេលបច្ចុប្បន្ន ព្រោះទីក្រុងសៀមរាបចាស់ មិនអាចផ្ទុកបានទេនូវចំនួនភ្ញៀវទេសចរដ៏ធំមួយនេះ។»
ទោះយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តី មិនបានបញ្ជាក់ ពីការបរិច្ឆេទនៃការអភិវឌ្ឍទីក្រុងសៀមរាបថ្មីនេះនៅឡើយទេ ដោយបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាលម្អិតលើគម្រោងនេះ។
សូមបញ្ជាក់ថា គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុង ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាប នឹងត្រូវបានអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ ជាមួយនឹងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបថវិកាវិនិយោគ ១៥០ លាន ព្រមទាំងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ (អានបន្ថែម)