រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដំណាច់ឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យទិញលក់តម្លៃក្រោម ៧០.០០០ដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤។

ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បន្តការលើកលែងពន្ធប្រថាប់ត្រា​ លើការផ្ទេរសិទ្ធ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ​ រហូតដល់ដំណាច់ឆ្នាំ២០២៤”។​

សម្តេចបានថ្លែងថា សម្រាប់លំនៅឋានមានតម្លៃលើស៧ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋាននៃការគិតពន្ធប្រដាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី​ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ២០២៤។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍តែនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែងពន្ធចំណេញមូលធនចំនួន៦ប្រភេទ ពន្ធលើចំណេញអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]