រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដោយជោគជ័យ ដើម្បីត្រៀមបើក…

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ ជាផ្លូវការហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមបើកប្រតិបត្តិការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើតាមកិច្ចប្រជុំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងនោះរួមមាន៖ វឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពី PNH ទៅ KTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម។

តាមរយៈកិច្ច​ប្រជុំនេះដែរ ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់នាពេលនេះ គឺជាពេលវេលានៃការបិទបញ្ជប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ ព្រលានយន្តហោះចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទប្រតិបត្តិការទាំងស្រុង ដោយរដ្ឋនឹងរក្សាទីតាំងនេះទុកជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ៕ (អានបន្ថែម)

ដំណើរការបិទបញ្ចប់ដំណាក់កាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបំណងប្រាថ្នារបស់ខ្លួនក្នុងការលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ខណៈដែលការត្រៀមរៀបចំសម្រាប់ការបើកសម្ពោធនេះ អាកាសយានដ្ឋានអន្តរជាតិតេជោបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី

រាជរដ្ឋាភិ​បាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហ […]

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស […]

នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាប […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតន […]