រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 20 កក្កដា 2018 MIK រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤ដើម្បីកុំអោយមានការលិចទឹកនាពេលអនាគត។ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកលិចនៅកំណាត់ផ្លូវជាតិលេខ៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមាន បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា«យើងនឹងលើកកម្ពស់ទ្រូងផ្លូវនេះអោយខ្ពស់ជាងមុនដើម្បីកុំអោយវាលិចតទៅទៀត»។ឯកឧត្តម បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់ទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៤ទាំងអស់សរុបរួមមាន ចំនួន ៧ កន្លែង ដែលផែនការដើមគឺមានត្រឹមតែ ៥ កន្លែងតែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថាទីតាំងទ្រូងផ្លូវដែលនឹងត្រូវធ្វើការលើកកម្ពស់បន្ថែមគឺស្ថិតត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្នុងឱកាសនេះផងដែរឯកឧត្តមបានអោយដឹងថាគម្រោងកែលម្អផ្លូវជាតិលេខ៤ដែលស្ថិតក្រោមថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០ លានដុល្លារ នឹងត្រូវធ្វើការពង្រីកតួផ្លូវនិងចិញ្ចើមផ្លូវបន្ថែមចំនួន ៤ ម៉ែត្រទៀត ដែលនឹងធ្វើអោយផ្លូវមួយនេះមានប្រវែងទទឹងរហូតដល់ទៅ ១១ ម៉ែត្រ។បច្ចុប្យន្នផ្លូវជាតិលេខ៤គឺមានប្រវែងទទឹងត្រឺមតែ ៧ ម៉ែត្រប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ៤គឺគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងដើមឆ្នាំ២០១៩ (អានបន្ថែម) ក៏ប៉ុន្តែដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ដែលថ្មីៗនេះបានរងការខូចខាតដោយសារទឹកជំនន់ ក្រសួងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ ថយចុះទៅវិញ។ Kie-Fepro Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019
កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤ដើម្បីកុំអោយមានការលិចទឹកនាពេលអនាគត។
ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកលិចនៅកំណាត់ផ្លូវជាតិលេខ៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមាន
បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា«យើងនឹងលើកកម្ពស់ទ្រូងផ្លូវនេះអោយខ្ពស់ជាងមុនដើម្បីកុំអោយវាលិចតទៅទៀត»។ឯកឧត្តម បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់ទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៤ទាំងអស់សរុបរួមមាន ចំនួន ៧ កន្លែង ដែលផែនការដើមគឺមានត្រឹមតែ ៥ កន្លែងតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថាទីតាំងទ្រូងផ្លូវដែលនឹងត្រូវធ្វើការលើកកម្ពស់បន្ថែមគឺស្ថិតត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះផងដែរឯកឧត្តមបានអោយដឹងថាគម្រោងកែលម្អផ្លូវជាតិលេខ៤ដែលស្ថិតក្រោមថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០ លានដុល្លារ នឹងត្រូវធ្វើការពង្រីកតួផ្លូវនិងចិញ្ចើមផ្លូវបន្ថែមចំនួន ៤ ម៉ែត្រទៀត ដែលនឹងធ្វើអោយផ្លូវមួយនេះមានប្រវែងទទឹងរហូតដល់ទៅ ១១ ម៉ែត្រ។បច្ចុប្យន្នផ្លូវជាតិលេខ៤គឺមានប្រវែងទទឹងត្រឺមតែ ៧ ម៉ែត្រប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ៤គឺគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងដើមឆ្នាំ២០១៩ (អានបន្ថែម) ក៏ប៉ុន្តែដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ដែលថ្មីៗនេះបានរងការខូចខាតដោយសារទឹកជំនន់ ក្រសួងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ ថយចុះទៅវិញ។





- Video Advertisement -